header ads

Sponsor

មានការលាន់មាត់ពីសំណាក់អ្នកគាំទ្រជាច្រើនក្រោយបានឃើញរូបភាពមួយសន្លឹករបស់តារាសម្តែង ឃឺម ហ្សានិត មានស្បែកខ្នងជាំខ្មៅនិងរលាកបែបនេះដោយសារត្រូវកម្តៅថ្ងៃក្តៅខ្លាំងក្នុងកំឡុងពេលលោកថតរឿងភាគទូរទស្សន៍ភីអិនអិនមួយ ។អ្នកគាំទ្រជាច្រើនបានបង្ហាញការលើកកម្លាំងចិត្តដល់តារាសម្តែងរូបនេះគ្រប់គ្នា ។


ទោះមានភរិយានិងកូនហើយក្តី តែលោក ឃឺម ហ្សានិត នៅតែជាតារាប្រុសដែលមានទីផ្សាររីកទូលាយមិនចាញ់តារាស្រករក្រោយនោះឡើយ ។ ដោយសារមុខមាត់ស្រស់សង្ហារួមនិងរូបរាងខ្ពស់ស្រឡះសាច់ដុំធំៗទៀតនោះធ្វើឱ្យតារារូបនេះក្តោបបានទាំងរឿងភាគបុរាណនិងសម័យក្នុងតំណែងជាតួឯកទៀតផង។ 

តួយ៉ាងថ្មីៗនេះលោកកំពុងមមាញឹកក្នុងការថតរឿងភាគទូរទស្សន៍ភីអិនអិនដែលមានចំណងជើងថា«បុព្វនិមិត្ត»ដែលមាន សេង រដ្ឋា ជាតួស្រី ។ដោយសាររឿងភាគនេះជារឿងសម័យលាយឡំជាមួយបុរាណនោះបានធ្វើឱ្យតារាសម្តែង ឃីម ហ្សានិត តុបតែងខ្លួនក្នុងឈុតបុរាណដែលថតនៅក្នុងរដូវក្តៅហួតហែងនេះបានធ្វើឱ្យលោកមានស្បែកខ្នងជាំនិងរលាកយ៉ាងខ្លាំង។ 


ជាមួយនឹងការបង្ហាញរូបភាពមួយសន្លឹកលោក ឃីម ហ្សានិត បាននិយាយថា«បងប្អូនអើយ ទម្រាំបានរឿងភាគអោយបងប្អូនទស្សនា គ្រប់ក្រុមការងារ ផលិតករ អ្នកនិពន្ធ និងតួសម្តែងទាំងអស់បានលះបង់ប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ជាក់ស្តែងដូចរឿង បុព្វេនិមិត្តកំពុងចាក់ផ្សាយ ថតរយះពេលយូរណាស់ ហើយដូចជាខ្ញ៉ំត្រូវរបក រលាកស្បែកខ្នង ជាំមុខអស់ហើយ»។ រូបភាពមួយសន្លឹកនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាពិសេសអ្នកគាំទ្ររូបលោកមានការភ្ញាក់ផ្អើលខ្លាំងដោយអ្នកខ្លះបានបង្ហាញការអាណិតអាសូរដល់រូបលោកដែលត្រូវរលាកស្បែកខ្លាំងបែបនេះ ។ 

ខ្លះទៀតក៏បានផ្តល់ជាកម្លាំងចិត្តដល់រូបលោកសម្រាប់អាជីពសិល្បៈក្នុងនោះគេបានឃើញអ្នកសិល្បៈមួយចំនួន​បានលើកឡើងពីផលវិបាកនៅក្នុងការថតនៅក្នុងឱកាសធាតុក្តៅខ្លាំងបែបនេះដោយអ្នកខ្លះបានត្អូញតែ្អរថាបានជាំមុខនិងរលាកស្បែកធ្ងន់ធ្ងរដែលធ្វើឱ្យលំបាកក្នុងការព្យាបាលទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post