header ads

Sponsor

ដូចពាក្យគេនិយាយថាស្រីគេក្លាហានគេបានរូបបងជាការពិតណាស់ ជាក់ស្តែងក្រោយពីថ្មីៗតារាសម្តែង ដួង ម៉ានិច បានសារភាពដោយមិនលាក់លៀមនៅក្នុងកម្មវិធីមួយថាអ្នកនាងជាអ្នកតាមសុំស្រឡាញ់ស្វាមី ហ៊ាឆាត មុនពោលរាប់ខែទម្រាំលោកយល់ព្រមស្រឡាញ់នឹងបានរៀបការទៅតាមប្រពៃណីខ្មែរ ។


ជឿជាក់ថាកន្លងមកមហាជនភាគច្រើនសុទ្ធតែសង្ស័យថាជាការសម្តែងបើទោះតារាសម្តែង ដួង ម៉ានិច និង ហ៊ា ឆាត បានប្រកាសពីពេលវេលារៀបការក្តី ។ ប៉ុន្តែអ្វីៗត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់ក្រោយពីពិធីមង្គលការរបស់អ្នកទាំងពីរមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាសាក្សីជាច្រើនកាលពីចុងខែមេសាកន្លងទៅនៅខេត្តព្រះសីហនុ។ អ្វីដែលកត់សម្គាល់ធ្លាប់តែឃើញភាគីខាងប្រុសជាអ្នកតាមសុំស្រឡាញ់ខាងស្រី តែសម្រាប់ ដួង ម៉ានិច ពិតជាក្លាហាន។ 

យ៉ាងណាមិញចូលរួមនៅក្នុងកម្មវិធី 3Fun ដួង ម៉ានិច បាននិយាយដោយក្លាហានថាក្រោយពីបានរួមការងារជាមួយ ហ៊ាឆាត មួយរយៈមកនាងមានអារម្មណ៍ថាខ្លួនដូចជាព្រះនាងនិងមានក្តីសុខជាខ្លាំង ជាពិសេសដោយសារសម្លឹងឃើញ ហ៊ាឆាត ជាមនុស្សប្រុសល្អមិនចេះជក់បារី មិនចេះកុហកមិនចាយលុយផ្តេសផ្តាស ពោលជាមនុស្សប្រុសដែលមិនងាយនឹងរកបាននោះ នាងក៏សម្រេចសុំស្រឡាញ់និងសារភាពដាក់ ហ៊ា ឆាត តែម្តង ។ ប៉ុន្តែអ្វីៗមិនងាយស្រួលដូចការគិតឡើយព្រោះទម្រាំ ហ៊ាឆាត យល់ព្រមផ្តល់ក្កីស្រឡាញ់មក ដួង ម៉ានិច គឺប្រមាណជា៦ខែឯណោះពោលនាងសុំស្រឡាញ់បីទៅបួនដងឯណោះទម្រាំបានទទួ លចម្លើយ។


ងាកមក ហ៊ាឆាត ឯណេះវិញបានប្រាប់ថាមូលហេតុមិនទាន់ផ្តល់ចម្លើយទៅ ដួង ម៉ានិច ដោយសារកាលណោះមិនទាន់ដាក់ចិត្តស្រឡាញ់ និងចង់នៅតាមមើលថាតើជាការស្រឡាញ់ពិតឬបែបណា ?ទោះស្វាមី ហ៊ាឆាត មានវ័យក្មេងជាងក្តី តែ ដួង ម៉ានិច បានប្រាប់ថា ហ៊ាឆាត បានកែប្រែនូវចំណុចអវិជ្ជមានរបស់ខ្លួនខ្លះៗដែលមានដូចជាការលេងសើចច្រើនជាដើម។ ជុំវិញភាពផ្អែមល្ហែមរបស់អ្នកទាំងពីរបានធ្វើឱ្យ ហ្វេន ហ្វេន មានការរំភើបចិត្តនឹងជូនពរឱ្យជីវិតអាពាហ៍ពិពាហ៍របស់ពួកគេកាន់តែរឹងមាំ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post