header ads

Sponsor

បើទោះបីកំពុងកាន់ទុក្ខអ្នកម្តាយក្មេកដែលបានលាចាកលោកកាលពីថ្ងៃទី ១៤កន្លងទៅថ្មីៗនេះក្តី តែតារាចម្រៀង សួស វីសា ហាក់ទប់កំហឹងមិនជាប់ក្រោយលេចឮថាអ្នកនាងសម្តែងក្រោយពេលអ្នកម្តាយក្មេកបាត់បង់ជីវិត។តារាចម្រៀងរូបនេះបានលើកឡើងកេរ្តិ៍ឈ្មោះនាងមានស្រាប់ហើយមិនចាំបាច់មកសម្តែងនៅក្នុងរូបភាពបែបនេះទេ។

ទាំងតារាចម្រៀង សួស វីសា និងស្វាមីលោក ថមមី កំពុងតែជួបទុក្ខធំក្រោយពីបានបាត់បង់អ្នកម្តាយក្មេកនិងម្តាយបង្កើតដោយគ្មានថ្ងៃជួបកាលពីពីរថ្ងៃមុននេះនៅក្នុងជន្មាយុ ៥០ឆ្នាំដោ យរោគាពាធ។ ហាក់រហ័សលឿនពេក សួស វីសា ក៏បានបង្ហាញនូវភាពសោកសៅនិងសោកស្តាយដោយអ្នកនាងអះអាងថាមានពាក្យពេចន៍ជាច្រើននិយាយជាមួយម្តាយក្មេក តែមិនទាន់បាននិយាយផង ម្តាយក៏ទៅបាត់ ។ អ្វីដែលកត់សម្គាល់ស្រាប់តែកាលពីថ្ងៃទី ១៥ យប់មិញនេះ សួស វីសា បានបង្ហោះសំណេរខ្លាំងៗទាំងមិនសប្បាយចិត្តទាំងក្នុងពេលកំពុងកាន់ទុក្ខដោយផ្តាំចំឈ្មោះទៅស្រ្តីម្នាក់ថា «ផ្តាំទៅស្ត្រីម្នាក់ឈ្មោះ បងឡន អ្នកឯងថាពេលម៉ែឈឺមិនសូវមកមើលពេលម៉ែស្លាប់ទើបមកសម្តែង?

អានហើយអាសូរអ្នកឯងណាស់ព្រោះខួរអ្នកឯងរាក់គិតបានតែរាក់ប៉ុណ្ណឹង! រឺមួយអ្នកឯងធ្លាប់សម្តែងពេលម៉ែអ្នកឯងស្លាប់មុននឹងថាគេមិនដែលមើលម៉ែពេលម៉ែឈឺ រឺថាគេមិនដែលរវល់ជាមួយម៉ែ តើអ្នកឯងនៅក្នុងគ្រួសារគេមែន? តើអ្នកឯងដឹងរឿងរាក់ជ្រៅអីខ្លះក្នុងគ្រួសារគេ?មួយទៀតកេរ្តិ៍ឈ្មោះខ្ញុំមានស្រាប់ហើយដូនេះគ្មានហេតុផលអីចាំបាច់មកសម្តែងជាមួយរូបភាពបែបនេះទេ!! ចង់ផ្តាំទៅអ្នកឯងថាស្គាល់ខ្ញុំឱ្យច្បា ស់សិន»។

ប៉ុន្តែសំណេរចាក់ដោតមួយនេះត្រូវបានតារាចម្រៀង សួស វីសា លុបចោលទៅវិញដោយប្តូរសារជាថ្មីថា «អ្នកម្តាយក្មេកអើយសល់តែប៉ុន្មានម៉ោងទៀតយើងលែងបានជួបមុខគ្នាមួយជីវិតហើយ ទោះពេលនេះគ្រួសារខាងម៉ែមួយចំនួនតូចមិនទាន់ស្គាល់ខ្ញុំច្បាស់រឺមិនទាន់យល់ពីខ្ញុំ តែខ្ញុំជឿរថាអ្នកម្តាយក្មេកស្គាល់ខ្ញុំច្បាស់ណាស់ជាងអ្នកណាទាំងអស់ អ្វីដែលគួរអោយស្តាយគឺខ្ញុំនិងប្តីមានពាក្យជាច្រើនចង់និយាយជាមួយម៉ែ តែមិនទាន់បាននិយាយផង ម៉ែក៏ទៅបាត់ ! 
លាហើយ..»។ ការបាត់បង់អ្នកមានគុណរបស់ប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះក៏ទទួលបានការចូលរួមរំលែកទុក្ខពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈក៏ដូចជាមហាជនជាច្រើន៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post