header ads

Sponsor

ក្នុងនាមជាជាមនុស្សមហាជនតារាចម្រៀង លឹម តិចម៉េង ត្រូវបានគេមើលឃើញថាជាសិល្បករដែលមានការចែករំលែករឿងរ៉ាវសង្គម និងរឿងវិជ្ជមានជាច្រើនដែលកាន់តែធ្វើឱ្យរូបលោកទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់អ្នកគាំទ្រជាច្រើន ។ តួយ៉ាងថ្មីៗនេះតារាចម្រៀងសម្បុរសរូបនេះបានលាន់មាត់ថារឿងល្អមើលមិនសូវឃើញ តែរឿងបំពុលឬរឿងជប៉ុនកូនកា ត់ស៊ែរដាច់ដៃចោល ។ 
 

ទោះមមាញឹកនៅក្នុងការងារសិល្បៈច្រើនក្តី តែជាតារាចម្រៀង លឹម តិចម៉េង តែងចែករំលែករូបភាព វីដេអូ ឬបង្ហោះសំណេរនានាដល់ ហ្វេន ហ្វេននៅតាមបណ្តាញសង្គម។ សកម្មភាពទាំងនេះកាន់តែធ្វើឱ្យទំនាក់ទំនងរបស់តារាចម្រៀងរូបនេះជាមួយអ្នកគាំទ្រកាន់តែមានភាពស្និទ្ធស្នាល ។ 

អ្វីដែលកត់សម្គាល់ថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានលានមាត់ថា«រឿងល្អៗគេមិនសូវមើលឃើញមិនសូវចាប់អារម្មណ៍ទេមិនសូវចែករំលែកទេ តែបើរឿងណាបំពុល រឺ រឿងជប៉ុនកូនកាត់វិញ ចែករំលែក(share) ដាច់ដៃចោល សូមបងប្អូនដែលប្រើប្រាស់បណ្តាញសង្គមទាំងឡាយហើយចែករំលែករឿងល្អៗដល់មនុស្សជំនាន់ក្រោយ កុំបាក់ទឹកចិត្តសូមបន្តដំណើរជាមួយខ្ញុំនេះគ្រាន់តែជាឧបសគ្គតូចមួយលើផ្លូវរបស់យើងតែប៉ុ ណ្ណោះ»។
 

ជុំវិញមតិយោបល់របស់តារាចម្រៀង លឹម តិចម៉េង បានធ្វើឱ្យអ្នកគាំទ្រជាច្រើនយល់ស្របដោយម្នាក់ៗបានចូលរួមបញ្ចេញមតិជាបន្តបន្ទាប់ថា «ត្រឹមត្រូវអាយដល គាំទ្រ» «ពាក្យនេះហើយដែលខ្ញុំចង់ឮចេញពីមាត់អ្នកសិល្បៈគ្រប់ៗរូបអរគុណអាយដលដែលនិយាយពាក្យក្នុងចិត្តខ្ញុំ» «បាទអាយដលយើងរួមគ្នាបន្តចែករំលែករឿងល្អៗនៅក្នុងសង្គមជាតិយើងទាំងអស់គ្នាគាំទ្ររាល់ការលើកឡើងរបស់អាយដលជានិច្ច» ។ ខ្លះទៀតក៏បានសរសើរដល់កំលោះតូចរូបនេះថា«តារាស្រុកខ្មែរមានតែតិចម៉េងមួយគត់ហ៊ានបញ្ចេញមតិនិងការដឹងលឺរឿងប្រទេសជាតិ. គាត់រស់ក្នុងមាតុភូមិមិនគិតតែខ្លួនអែង គាត់គិតដល់ជាតិសាសន៍ខ្លួនប្រពៃណាស់អាយដល»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post