គម្រោង ដឹស្ដា ដាយមិន ស្ថិតនៅលើបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ 60 ម៉ែត្រ) មានផ្ទះជាច្រើនប្រភេទ រាប់ចាប់ពីផ្ទះសម្រាប់ប្រកបអាជីវម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលរាប់ពាន់ខ្នង។ ក្នុងនោះមានផ្ទះចំនួន ៣ប្រភេទ ដែលមានការចាប់អារម្មណ៍ច្រើន និងលក់ដាច់បំផុត ហើយផ្ទះច្រើនគឺសាងសង់ស្ទើរតែចប់១០០% ត្រឹមតែរយៈពេល៧ថ្ងៃ អាចរើចូលរស់នៅ ឬប្រកបអាជីកម្មបានតែម្ដង។ ផ្ទះទាំង ៣ ប្រភេទនោះមានដូចជា ហ្សបហោស៍ វីឡាភ្លោះ និងវីឡាកូនកាត់ LA។
ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់ផ្ទះទាំង ៣ប្រភេទនេះ៖
ហ្សបហោស៍ ដែលមានប្រភេទហ្សបហោស៍ ម៉ូដឺន, ហ្សបហោស៍ ក្លាសស៊ិក និងហ្សបហោស៍ ម៉ាជេស្ទីក មានកម្ពស់ 3 ជាន់ បន្ទប់គេង 4 បន្ទប់ទឹក 5 បរិវេណទទួលភ្ញៀវ 1 បរិវេណទទួលទានអាហារ 1 បរិវេណចម្អិនអាហារ 1 និងចំណតរថយន្ត1។ ទីតាំងស្ថិតនៅចំផ្លូវធំងាយស្រួលសម្រាប់ការបើកអាជីវកម្មគ្រប់ប្រភេទ ការរចនាផ្នែកខាងក្នុងគឺមានភាពបត់បែនទៅតាមតម្រូវការនៃការដេគ័ររបស់ម្ចាស់ផ្ទះ។
វីឡាភ្លោះ មានកម្ពស់ 3 ជាន់ បន្ទប់គេង 4 បន្ទប់ទឹក 5 បរិវេណទទួលភ្ញៀវ 1 បរិវេណទទួលទានអាហារ 1 បរិវេណចម្អិនអាហារ 1 និងចំណតរថយន្ត2។ ទីតាំងស្ថិតនៅជិតសួន កន្លែងក្មេងលេង និងមានសភាពស្ងប់ស្ងាត់ល្អ ស័ក្ដិសមសម្រាប់អ្នកដែលត្រូវការការរស់នៅលក្ខណៈគ្រួសារទាន់សម័យ។
វីឡាកូនកាត់ LA មានកម្ពស់ 3 ជាន់ បន្ទប់គេង 4 បន្ទប់ទឹក 5 បរិវេណទទួលភ្ញៀវ 1 បរិវេណទទួលទានអាហារ 1 បរិវេណចម្អិនអាហារ 1 និង ចំណតរថយន្ត1។ ទីតាំងនៃផ្ទះនេះគឺនៅក្បែរៗវីឡាភ្លោះ និងមានសួនច្បារសាធារណៈ កន្លែងក្មេងលេង ជាមួយបរិយាកាសសុខដុមរមនាទៀតផង។
គួរបញ្ជាក់ផងដែរថា គម្រោង ដឹស្តា ដាយមិន គឺជាគម្រោងដ៏មានសក្ដានុពលមួយរបស់បុរី ប៉េង ហួត អភិវឌ្ឍលើផ្ទៃដីប្រមាណ៤០ហិកតា មានប្រភេទផ្ទះចម្រុះសម្បូរបែបទៅតាមតម្រូវការទាំងតម្លៃ និងទំហំផ្ទះ ហើយគោលការណ៍បង់ប្រាក់កាន់តែមានភាពងាយស្រួល និងការផ្ដល់ជូនឱកាសចំណេញជាច្រើន។ រីឯបរិក្ខាទាំងក្នុងនិងក្រៅគម្រោងគឺមានគ្រប់ប្រភេទ ទាំងសួនច្បារសាធារណៈ ផ្សារទំនើប ទូរ ATM ចំណែកផ្លូវចេញចូលខ្វែងខ្វាត់រួមជាមួយការពារសុវត្ថិភាព២៤ម៉ោង។
(រូបទី៥)
(រូបទី៦)
លោកអ្នកក៏អាចទៅមើលផ្ទះទាំងនេះផ្ទាល់បានដែរ ដោយគ្រាន់តែទាក់ទងទៅសហការីរបស់ក្រុមហ៊ុនបុរី ប៉េង ហួតតាមរយៈលេខទូរសព្ទ 016/017 596 789។ ទីតាំងគម្រោងនៅផ្លូវ 60 ម៉ែត្រ ចុះពីស្ពានអាកាសមរតកតេជោ ប្រហែល 1 គីឡូម៉ែត្រ ឬស្វែងរកទីតាំងតាមរយៈលីងនេះ https://bit.ly/TheStarDiamondMaps៕