header ads

Sponsor

ទោះមានវ័យច្រើនបន្តិចក្តី តែតារាចម្រៀង មាស សុខសោភា នៅតែមានរូបសម្រស់ស្រស់ស្អាត ជាពិសេសរូបរាងតូចស្រឡូនគួរឱ្យក្នាញ់ ។ ដោយសារតែសម្រស់នៅតែផូរផង់បែបនេះទើបអ្នកគាំទ្រមួយចំនួនបានជម្រុញឱ្យតារាចម្រៀងសំឡេងផ្អែមរូបនេះប្រកួតក្នុងវិស័យសម្រស់ តែត្រូវអ្នកនាងលើកឡើងបែបអស់សំណើចថាអាយុជិត៥០ឆ្នាំហើយមិនស័ក្តិ សមទេ ។

ក្នុងនាមជាតារាចម្រៀងឯករាជ្យតែ មាស សុខសោភា មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេដោយអ្នកនាងតែងបង្ហាញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ។ បើទោះទទួលរងការរិះគន់នាពេលកន្លងមកនៅក្នុងបទចម្រៀង «តប់»ក្តី ។ តួយ៉ាងចុងក្រោយនេះ មាស សុខសោភា បានចេញនូវបទចម្រៀងបែបមនោសញ្ចេតនាយ៉ាងពិរោះដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថាអ្នកនាងនៅតែមានទឹកដមសំឡេងផ្អែមពិរោះដដែល ។ អ្វីដែលកត់សម្គាល់ទោះមានវ័យច្រើនបន្តិចក្តី តែបើក្រឡេកមើលរូបសម្រស់របស់តារាចម្រៀង មាស សុខសោភា នៅតែស្រស់ស្អាត ជាពិសេសរូបរាងតូចស្រឡូនមិនថាលេងស្ទីលបែបណាមើលទៅគួរឱ្យទាក់ទាញមិនចាញ់តារាជំនាន់ក្រោយឡើយ ។ ដោយសារតែបែបនេះទើបមានហ្វេន ហ្វេន ខ្លះលើកឡើងថាតារាចម្រៀង មាស សុខសោភា គួរតែទៅប្រកួតប្រជែងផ្នែកសម្រស់ម្តង។

 

ជាមួយនឹងការអស់សំណើចចំពោះការលើកឡើងនេះតារាចម្រៀងដែលមានឈ្មោះបោះសំឡេងរូបនេះបានឆ្លើយរបៀបលេងសើចថាអាយុក្បែរ ៥០ឆ្នាំទៅហើយប្រឡងបវរកញ្ញាអីទេជារឿងដែលមិនអាចទៅរួច ។ ពោលអ្នកនាងមិនមានសមត្ថភាពគ្រប់គ្រាន់ឡើយមិនថាសម្រស់  អាយុ ជាពិសេសមិនចេះភាសាអង់គ្លេសតែម្តង ។ ម្យាង មាស សុខសោភា ថាខ្លួននៅមានរឿងជាច្រើនដែលត្រូវធ្វើជាបន្តបន្ទាប់ទៀត ។ ប៉ុន្តែតារាចម្រៀង មាស សុខសោភា ក៏ជំរុញនិងលើកទឹកចិត្តឱ្យប្អូនៗជំនាន់ក្រោយដែលមានកាយសម្បទាស្រស់ស្អាតចូលរួមប្រកួតប្រជែងនៅក្នុងវិស័យមួយនេះ ។គិតមកដល់បច្ចុប្បន្នរយៈពេលប្រមាណ ជាង ២០ឆ្នាំក្នុងវិស័យសិល្បៈអតីតតារាចម្រៀងប្រចាំផលិតកម្ម ថោនរូបនេះ ក៏មានអារម្មណ៍ហត់ចិត្តនៅក្នុងការធ្វើជាតារាចម្រៀងនៅក្នុងផលិតកម្ម ទើបអ្នកនាងជ្រើសយកការធ្វើជាតារាចម្រៀងឯករាជ្យដូចសព្វថ្ងៃ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post