header ads

Sponsor

ចុងក្រោយនេះពិធីការិនី ជីជី បានងាកមកសាងភាពស្អិតរមួតជាមួយប្រុសស្អាតកូនកាត់ចិន លោក នភាល័យ  តែយ៉ាងណាគេមិនច្បាស់ថាតើទំនាក់ទំនងអ្នកទាំងពីរជាស្នេហាស្រីប្រុសឬគ្រាន់ជាការសម្តែងនោះឡើយ ។ យ៉ាងណាមិញថ្មីៗនេះ ជីជី បានចេញវីដេអូយ៉ាងផ្អែមល្ហែមដោយនៅជាមួយតារាចម្រៀង នភាល័យ មិនថាធ្វើដំណើរឬជិះម៉ូតូនោះទេ។ ជាមួយនឹងអ្នកសរសើរពីភាពលើសជាតិស្ករក៏មានអ្នករិះគន់ថាជាតារាមិនគួរថតវីដេអូបែបនេះទេហួសហេតុបន្តិច។ 

ចុងក្រោយនេះ ជីជី មិនសូវបង្ហាញសកម្មភាពនៅក្នុងការងារសិល្បៈផុសផុលដូចមុនទេ ដោយនាងយកពេលវេលាមកពង្រឹងមុខជំនួញដែលកំពុងតែកាក់កបមិនធម្មតាដែរ ។កន្លងមកស្រីស្អាតរូបនេះបានចាប់ដៃគូជាមួយតារាចម្រៀងវ័យក្មេង ថៃ អតិតជាតិបុត្រ តែហាក់មិនជោគ ជ័យនោះឡើយ ។ ស្រាប់តែសំងំៗ ជីជី បានងាកមកនែបនិត្យជាមួយតារាចម្រៀងប្រុសកូនកាត់ចិនលោក នភាល័យ ដោយបង្ហាញនូវភាពស្និទ្ធស្នាលនឹងមានរូបភាពប្លែកៗដូចគូស្នេហ៍ ប៉ុន្តែក៏មានអ្នកគាំទ្រមួយចំនួនយល់ថាទំនាក់ទំនងអ្នកទាំងពីរគ្រាន់តែជាការសម្តែងដើម្បីយកប្រជាប្រិយភាពតែប៉ុណ្ណោះ ។ 

អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះស្រីស្អាតសម្បុរស្រអែមរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមស្រឡាំងកាំងនិងលើសជាតិស្ករស្ទើរគ្រប់គ្នាក្រោយបានឃើញវីដេអូមួយរបស់នាង និងតារាចម្រៀង នភាល័យ។ តាមរយៈវីដេអូខ្លីមួយគេបានឃើញ ជីជី តោងកតារាចម្រៀង នភាល័យ ស្អិតដូចតឹកកែមិនថាពេលធ្វើដំណើរ ធ្វើការ ទទួលទានអាហារឬជិះម៉ូតូតាមផ្លូវដោយភ្ជាប់ខេបសិនថា «មនុស្សប្រុសមិនយល់ទេ»។ វីដេអូខ្លីនេះក៏ត្រូវអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា«លើសជាតិស្ករហើយចង់មានគូដែរ» «គួរឱ្យច្រណែនណាស់អ្នកអើយ» ។

តែក៏មានមតិមួយចំនួនបានចូលទៅរិះគន់ថា«ដូចខ្វះវីដេអូធ្វើ»«អាក្រក់មើលណាស់នាងអើយមើល តែជិះម៉ូតូថតរឿងសិចហើយ «មើលទៅហួសពេក» «ចរិតមិនសមនារីសោះ» «ជោរហួស» ជាដើម ។ ទន្ទឺមនឹងការរិះគន់តែគេឃើញថាវីដេអូមួយនេះមានអ្នកចុចចូលទស្សនាជាង១លានដងត្រឹមតែបីថ្ងៃប៉ុណ្ណោះ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post