header ads

Sponsor

អ្នកគាំទ្រជាច្រើនបានបង្ហាញការចាប់អារម្មណ៍នឹងសួរនាំព្រោងព្រាតក្រោយសុខៗគេបានឃើ ញតារាចម្រៀងសំឡេងស្អក ខេម បានបញ្ចេញសារឆេះដុំនៅតាមបណ្តាញសង្គមបែបនេះ ។ ក្នុងនោះក៏មានមិត្តភក្តិខ្លះលើកឡើងថាលុះត្រាតែរឿងរសើបក្តៅខ្លាំងទើបតារាចម្រៀង ខេម ខឹ ងបែបនេះ។

 

ខេម ត្រូវបានគេចាត់ទុកជាជើងខ្លាំងម្នាក់នៅក្នុងចំណោមតារាចម្រៀងជើងខ្លាំងនៅក្នុងផលិត កម្មហ្គាឡាក់ស៊ីម្នាក់ដែរ ។ លោកត្រូវបានអ្នកគាំទ្រជាច្រើនស្រឡាញ់និងពេញចិត្តព្រោះតារាចម្រៀងរូបនេះមិនសូវបញ្ចេញមតិវែកញែកអ្វីច្រើននោះឡើយនាពេលកន្លងមក ។ ប៉ុន្តែកាលពីថ្ងៃទី ១៨ ម្សិលមិញនេះតារាចម្រៀង ខេម ត្រូវបានមិត្តភក្តិក៏ដូចជាអ្នកលេងបណ្តាញសង្គមបានបង្ហាញការចាប់អារម្មណ៍ក្រោយសុខៗបានឃើញលោកបង្ហោះសំណេរក្តៅគគុកថា«ជញ្ជាំ ងមានត្រចៀកណាកុំស្មានឯងធ្វើអីគេមិនដឹងប៉ុន្តែគេមិននិយាយ មិនចង់បំពុលសង្គម មនុស្សល្អព្រះតាមជួយប៉ុន្តែដោយសារឯងនេះវាទម្លាប់ឯងទៅហើយដោយសារតែវីយូ Like & shere ភ្លេចគិតអ្វីជាភាពថ្លៃថ្នូរនោះ បន្តទៀតចុះ»។

ជាមួយនឹងការគាំទ្រនូវខ្លឺមសារនៅក្នុងសាររបស់តារាចម្រៀង ខេម ក៏មានការសួរនាំថាលោកមិនរឿងអ្វីពីសំណាក់អ្នកគាំទ្រ។ ក្នុងនោះគេបានឃើញតារាសម្តែង ហេង នរៈកក្កដា បានស៊ែរសំណេរបស់លោក ខេម នឹងបាននិយាយថា «ខ្ញុំអាចនិយាយបានថាបងប្រុសខ្ញុំជាមនុស្សល្អដែលខ្ញុំមិនដែលជួបកន្លងមក ហើយបងប្រុសខ្ញុំក៏មិនងាយប្រតិកម្មនិងអ្នកណាដែរ លុះត្រាតែអ្នកនោះបង្ខំអោយគាត់ដើរដល់ផ្លូវទ័ល»។ ចុងក្រោយនេះតារាចម្រៀង ខេម ត្រូវបានហ្វេន ហ្វេនជាច្រើនរំពឹងថាអាចនឹងដើរតាមគន្លងតារាចម្រៀងរៀមច្បង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ពោលអាចនឹងមានងារជាឧកញ៉ាក្រោយពីលោកបានចេញមុខនៅក្នុងការងារសង្គមជាហូរហែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post