header ads

Sponsor

សុវណ្ណាឡាង ក៏ជាតារាសម្តែងដែលធ្លាប់់មានប្រជាប្រិយភាពនិងទីផ្សារការងារខ្ពស់ដែរ តែចុងក្រោយនេះតារាសម្តែងរូបនេះមិនសូវមានសកម្មភាពនៅក្នុងការថតរឿងថ្មីៗដូចមុនទេ ។ ផ្ទុយទៅវិញគេបែរជាឃើញ សុវណ្ណាឡាង ងាកទៅបើកមុខរបរសាមញ្ញាមួយគឺលក់កាហ្វេ ដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនលើកឡើងថាធ្លាក់ខ្លួនមកលក់កាហ្វេវិញម្តង ។

បើតាមការលើកឡើងរបស់ សុវណ្ណាឡាង បានឱ្យដឹងថាមានគេទាក់ទងនាងថតរឿងជាហូរហែ តែរឿងខ្លះនាងមិនទទួលដោយសារសាច់រឿងមិនត្រូវចិត្តហើយខ្លះក៏ខុសតម្លៃជាដើម ។ ដោយសារតែបែបនេះទើបមិនសូវឃើញស្រីស្អាតរូបនេះលេចមុខញឹកញាប់នៅក្នុងការសម្តែងដូចតារាដទៃ ។

ដើម្បីឱ្យអ្នកគាំទ្របានច្បាស់តារាសម្តែង សុវណ្ណា ឡាង បានរៀបរាប់ថា «មានគេខ្លះនិយាយថាម្តេចខ្ញុំក៏ធ្លាក់ខ្លួនមកលក់កាហ្វេអញ្ជឹង…តែសំរាប់ខ្ញុំមិនថាការងារ រឺរកស៊ីអ្វីឡើយអោយតែសុចរិត មិនកេងប្រវ័ញ្ចគេ និងមិនធ្វើបាបអ្នកណាមួយ គឺខ្ញុំហ្នឹងធ្វើ អ្នកខ្លះគាត់អាចមើលមកគិតថាការស៊ីរកខ្ញុំវាតូចមិនសមនឹងខ្ញុំ តែសំរាប់ខ្ញុំសប្បាយចិត្តនឹងធ្វើវា អាចមិនល្អមើលតែល្អ…….បើថ្ងៃសៅរ៍រឺថ្ងៃអាទិត្យខ្ញុំអាចលក់បាន១០០កែវជាងទៅ២០០កែវសំរាប់ការថតរឿងវិញមានគេទាក់ទងមក៣រឿងដែរតែការថតរឿងខ្ញុំមិនមែនតែចេះតែទទួលទេ ខ្ញុំត្រូវមើលសាច់រឿងដែរទើបទទួល ហើយរឿងខ្លះទៀតត្រូវថតចំថ្ងៃខ្ញុំរវល់ការងារផ្ទាល់ខ្លួន ហើយរឿងខ្លះទៀតខុសតម្លៃអគុណមែនទែនដែរនៅតែស្រលាញ់នឹងគ្រាំទ្ររបស់គ្នាទាំងអស់គ្នារហូតមក»។

បើតាមការបញ្ជាក់របស់ សុវណ្ណាឡាង មិនមែនធម្មតាទេដ្បិតជាមុខរបរតូចតាចមែន តែពេលខ្លះឃើញថានាងអាចលក់បានដល់ទៅ ២០០កែវក្នុងមួយថ្ងៃឃើញថាកាក់កបគួរសម ។គួរឱ្យដឹងដែរថា ក្រៅពីតារាសម្តែង សុវណ្ណាឡាង ក៏ធ្លាប់ជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសម្នាក់ដែរ តែក្រោយមកនាងក៏ផ្អាកអាជីពមួយនេះដោយងាកមកចាប់ការសម្តែងរឿងវិញម្តង ។ ដៃគូដែលស័ក្តិសមជាមួយស្រីស្អាតរូបនេះកន្លងមកគឺកំលោះសង្ហា លឹម ជាឡាយ ដែលកន្លងមកអ្នកទាំងពីរធ្លាប់ត្រូវបានហ្វេន ហ្វេន ផ្គូរផ្គងជាគូស្នេហ៍ទៀតផង ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post