header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយនៅក្នុងថ្ងៃទី ២៥នេះមានអ្នកលេងហ្វេសប៊ុកមួយរូបបានទម្លាយសារនឹងភ្ជាប់ជាមួយរូបភាពរបស់ស្រីស្អាត អៀ ម៉េងលិ ដោយហៅនាងថាជាក្មេងរមិ លគុណ ភ្លេចកំណើតដើម។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍នោះគឺរូបភាពរបស់ អៀ ម៉េងលិ មានរបួសជាំពេញជើងដូចទទួលរងការវាយដំពីសំណាក់នរណាម្នាក់ ។ 
 

ជាមួយរូបភាពរបស់តារាសម្តែងដែលនិយមតែងខ្លួនសិចស៊ី អៀ ម៉េងលិ ដែលទម្លាយដោយគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា «Suek Fu»ភ្ជាប់ដោយសំណេរថា«លុយបានពីបងធម៌ខ្ញុំអោយអាំងប៉ាវចូលឆ្នាំចិន ផុសផ្អើលប្រទេសណាមិនដឹងថាលុយសង្សាវាអោយ ហើយជំពាក់លុយខ្មោច 3ម៉ឺន$ សងវិញផង ប្រយ័ត្នខ្មោចតាមចងពៀ រកស៊ឺអត់ឡើងជាមួយនាងខ្ញុំសុខចិត្ដថោកមីក្មេងរមឹលគុណភ្លេចកំណើតដើមគេបានលុយគេទៅដើលេងថៃ តែទឹកអប១ដបមិនទិញផ្ញើផងកុំថាប៉ាវបាយមួយពេលតែមនុស្សអត់ចិត្ដ»។

ការលើកឡើងរបស់អ្នកលេងហ្វេសប៊ុករូបនោះចំពោះ អៀ ម៉េងលិ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍ តែយ៉ាងណាក៏មិនទាន់មានការទម្លាយពីមូលហេតុច្បាស់លាស់ដែលនាំឱ្យគណនីយ«Suek Fu»ខឹងស្រីស្អាត អៀ ម៉េងលិ រហូតហៅនាងថាជាមនុស្សរមិលគុណនិងភ្លេចកំណើតនៅតាមបណ្តាញសង្គមបែបនេះឡើយ។
 

ផ្ទុយទៅវិញអ្នកលេងបណ្តាញសង្គមមួយភាគធំមានការចាប់អារម្មណ៍ទៅលើរូបភាពរបស់ អៀ ម៉េងលិ ដែលមានសភាពជាំពេញជើងខុសប្លែកហើយផ្ទៃមុខក៏មិនស្រស់ស្អាតខុសប្លែកពីរាល់លើកគេធ្លាប់តែឃើញនាងមានរូបសម្រស់សរលោងស្អាតស្រមោចរារជ្រុះ ។មានការសង្ស័យថាស្រីស្អាតរូបនេះទទួលរងអំពើហឹង្សាពីសំណាក់គូស្នេហ៍ ។ អៀ ម៉េងលិ និងគូស្នេហ៍ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនហៅថាជាគូស្នេហ៍ស្រឡាញ់គ្នាមិនគិតមានក្រព្រោះស្រីស្អាតរូបនេះធ្លាប់ប្រាប់ថាបើទោះគូស្នេហ៍ក្រក៏នាងព្រមស្រឡាញ់ដែរ។ ប៉ុន្តែយ៉ាងណាមានការលើកឡើងថានេះគ្រាន់តែជាភាសាការទូតរបស់ស្រីស្អាតហាយសូររូបនេះតែប៉ុណ្ណោះ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post