header ads

Sponsor

មានការភ្ញាក់ផ្អើលនិងក្តុកក្តួលជាខ្លាំងក្រោយឃើញវត្តមានអតីតតារាកំប្លែងដែលធ្លាប់មានឈ្មោះល្បីលោកតា សង់ស៊ីស បង្ហាញវត្តមានជាលើកទីមួយនៅក្នុងកម្មវីធី 3FUN។ ប៉ុន្តែអ្វីដែលគួរឱ្យស្រណោះការលេចមុខលើកនេះលោកតា សង់ស៊ីស មិនបានធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើចដូចកន្លងមកនោះឡើយពោលម្នាក់ៗបែរជាបានបង្ហាញអារម្មណ៍ក្តុកក្តួលទៅវិញ ។ 
 

នៅក្នុងកម្មវិធី 3FUN កាលពីពេលថ្មីៗនេះបានធ្វើឱ្យអ្នកទស្សនាមានការរីករាយក្រោយបានឃើញវត្តមានជុំគ្នារបស់តារាកំប្លែងដែលមានដូចជា នាយកុយ  ស៊ុន ណារីម៉ូនីកា និងតារាពហុជំនាញ ខាត់ សុឃីម ។ប៉ុន្តែជាមួយនឹងភាពរីករាយនេះអ្នកទស្សនាជាច្រើនបានបង្ហាញអារម្ម ណ៍ក្តុក្តួលក្រោយបានឃើញលោកតា សង់ស៊ីស បានលេចមុខនៅក្នុងកម្មវិធីនេះក្រោយខកខាននៅក្នុងការសម្តែងរាប់ឆ្នាំ ។ 

វត្តមានរបស់លោកតា សង់ស៊ីស បានធ្វើឱ្យពិធីករពិធីការិនី រួមនឹងតារាកិត្តិយសមានការរំភើបនិងស្រក់ទឹកភ្នែកស្ទើរគ្រប់គ្នា ។ អ្វីដែលធ្វើឱ្យមហាជនមានការក្តុកក្តួលនោះគឺលោកតា សង់ស៊ីស មិនអាចសម្តែងបាននិងនិយាយបានដូចមុន ពោលលោកតាបានត្រឹមតែញញឹមនិងនិយាយមួយម៉ាត់ៗតែប៉ុណ្ណោះនៅពេលបានឃើញមិត្តរួមអាជីពកំប្លែង ។
 

ការបង្ហាញវត្តមានរបស់អតីតតារាកំប្លែងដែលជាលោកឪពុករបស់តារាចម្រៀង សុន ស្រីពេជ្រ បានធ្វើឱ្យអ្នកគាំទ្រជាច្រើននឹកឃើញដល់សកម្មភាពកំប្លែងរបស់លោកតានាពេលកន្លងមកធ្វើឱ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍អាណិតលោកតាស្ទើរគ្រប់គ្នា ។ ក្នុងនោះក៏មានការជូនពរឱ្យលោកតាមានសុខភាពល្អរឹងមាំជៀសផុតពីជំងឺទាំងឡាយនឹងមានអាយុវែង ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post