header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រដោយមុននេះបន្តិចមានការស៊ែរនូវលិខិតអញ្ជើញអាពាហ៍ពិពាហ៍ដែលមានកូនក្រមុំជាតារាសម្តែងរូបស្រស់ យ៉ែម ស្រីពេជ្រ និងកូនកំលោះគឺតារាកំប្លែង ពូណុយ ។ គេសង្កេតឃើញមានអ្នកសិល្បៈជាច្រើនបានចូលរួមរីករាយនិងអបអរចំពោះថ្ងៃពិសេសនេះតែអ្នកគាំទ្រជាច្រើនយល់ថាគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះដោយយផងទៅលើទីតាំងនៅក្នុងពិធីមង្គលការ។

កន្លងមកអ្នកនិយមតាមដានកម្មវិធីអ្នកជិតខាងរបស់ទូរទស្សន៍ភីអិនអិន មានការជ្រាបខ្លះៗហើយថាតារាកំប្លែងដែលមានឈ្មោះពិតប្រាកដថា បាន សំណាង ឬ ពូណុយ តែងបង្ហាញឥរិយាបថស្រឡាញ់និង Take Careដូចចង់បង្ហាញថាលោកជាគូស្នេហ៍របស់តារាសម្តែងនិងជាពិធីការិនី យ៉ែម ស្រីពេជ្រ។ដោយឡែក យ៉ែម ស្រីពេជ្រ ក៏មិនមានការបដិសេធអ្វីដែរ តែយ៉ាងណាមហាជនមួយចំនួនយល់ថាទាំងនេះគ្រាន់តែជាការសម្តែងដើម្បីឱ្យមានលក្ខណៈប្លែកនិងទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ។
 

ដោយឡែកនៅក្នុងថ្ងៃទី ២៨នេះអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការភ្ញាក់ផ្អើលដោយឃើញអ្នកសិល្បៈមួយចំនួនបានបង្ហោះលិខិតអញ្ជើសសិរីមង្គលអាពាហ៍ពិពាហ៍ដែលមានកូនកំលោះ ពូណុយ និងកូនក្រមុំ យ៉ែម ស្រីពេជ្រ ។ ពិធីនេះនឹងរៀបចំឡើងនៅថ្ងៃសុក្រទី ០៧ មិថុនានៅទូរទស្សន៍ភីអិនអិន ។ អ្នកសិល្បៈដែលទទួលបានលិខិតអញ្ជើញសុទ្ធតែសម្តែងការអបអរដែលមានដូចជាតារាសម្តែង ជា សុវណ្ណនរាហ៍ បាននិយាយថា«ទីបំផុតប្អូនស្រីខ្ញុំគាត់បានការហើយអបអរសាទរ យ៉ែម ស្រីពេជ្រ និង បាន សំណាង Congratulations my sister and Bro ជួបគ្នាថ្ងៃសុក្រ ទី7 រោងការស្ថានីយ៍ទូរទស្សន៍PNN ជូនពរប្អូនទទួលបានសុភមង្គលពេញមួយជីវិត»។ងាកមកពិធីករ វី យ៉ារ៉ូ បាននិយាយថា«ចាំថ្ងៃនេះយូរហើយមិនហ៊ាននិយាយទុកឱ្យម្ចាស់គេជាអ្នកបង្ហាញ ធ្វើការនៅPNN កម្មវិធីអ្នកជិតខាង ជាមួយគ្នាយូរមានចិត្តលើគ្នាចូលរួមអបអរសាទរថ្ងៃពិសេស ប្អូនស្រី យ៉ែម ស្រីពេជ្រ និងពូណុយ ជួបគ្នាថ្ងៃទី៧ណា»។
 

ទោះបីជាមានការចូលរួមត្រេកអរពីសំណាក់អ្នកសិល្បៈជាហូរហែ ក្តី តែហ្វេន ហ្វេន មួយចំនួនយល់ថាជាការសម្តែងព្រោះមិនជឿថាពិធីមង្គលការរបស់អ្នកទាំងពីរដែលសុទ្ធតែជាអ្នកមានឈ្មោះបោះសំឡេងប្រារព្ធពីធីមង្គលរបស់ខ្លួននៅទូរទស្សន៍ភីអិនអិននោះឡើយ។ ប៉ុន្តែក៏មានអ្នកខ្លះលើកឡើងថាបើជាការពិតគឺជារឿងល្អម្យ៉ាងដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post