រហូតមកដល់ពេលនេះអ្នកលេងបណ្តាញសង្គមជាច្រើននៅតែចង់ដឹងពីអត្តសញ្ញាណពិតប្រាកដរបស់ Rappers ពីររូបដែលបានប្រព្រឹត្តទង្វើអសីលធម៌ទៅលើនិស្សិតស្រីនៅខេត្តបាត់ដំបងចេញពីមាត់របស់ជនរងគ្រោះតែម្តង។ ប៉ុន្តែយ៉ាងណាគូស្នេហ៍នារីរងគ្រោះបានបញ្ជាក់ថាខ្លួននឹងបង្ហាញមុខមាត់តារារ៉េបទាំងពីរជាសាធារណៈលុះត្រាតែអ្នកទាំងពីរបានចូលពន្ធនាគារ។
បើទោះរឿងរ៉ាវរបស់ Rappersពីររូបនិងគូកនប្រមាណជាបីនាក់ទៀតបានធ្វើសកម្មភាពរំលោភទៅលើនារីរងគ្រោះនៅខេត្តបាត់ដំបងកាលពីខែមីនាហាក់រាងស្ងប់ស្ងាត់នៅក្នុងបណ្តាញសង្គ មក្តី ។ប៉ុន្តែនៅតែមានការមិនអស់ចិត្តពីសំណាក់អ្នកដែលស្រឡាញ់និងចូលចិត្តវិស័យចម្រៀងរ៉េបព្រោះនៅតែមិនច្បាស់ថាតើRappersពីររូបនោះមានឈ្មោះអ្វីពិតប្រាកដបើទោះជាមានការស៊ែរនិងខមិនទៅលើឈ្មោះRapper មួយចំនួនក្តី។
មិនតែប៉ុណ្ណោះជៀសវាងការនិយាយតៗគ្នាធ្វើឱ្យប៉ះពាល់ដល់ Rapper ដែលត្រឹមត្រូវ ។ ខ្លះទៀតក៏បានបន្ទោសទៅលើហ្វេសប៊ុក Ricky ScoTt ដែលជាគូស្នេហ៍ជនរងគ្រោះថាហេតុអ្វីមិនបង្ហាញមុខRappersពីររូបឱ្យបានច្បាស់ៗហើ យចាត់វិធានការទៅតាមផ្លូវច្បាប់ព្រោះប្រទេសមានច្បាប់ទម្លាប់ត្រឹមត្រូវ ។
អ្វីដែលកត់សម្គាល់នៅក្នុងការឆ្លើយឆ្លងខមិនជាមួយអ្នកខមិន Ricky ScoTt បានប្រាប់ថា«ទាល់តែចាប់ដាក់គុកបាន ខ្ញុំនិងបញ្ចេញអោយច្បាស់ព្រោះពេលនេះខ្ញុំស្ងាត់ដើម្បីដើរក្តីហើយបងកុំបារម្ភហើយណាមួយរឿងក្តីមិនមែនដើរលឿនបានដូចចិត្តទេបងប្អូនកំពុងរងចាំដូចគ្នា»។
ក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនគាំទ្រហើយរំពឹងថាRappersទាំងពីររូបនឹងត្រូវបង្ហាញមុខជាសាធារណៈឆាប់ៗព្រោះពួកគេមិនអាចផុតពីសំណាញ់ច្បាប់ប្រសិនបើបានប្រព្រឹត្តសកម្មភាពអសីលធម៌បែបនេះពិតប្រាកដមែន ។ បើតាមប្រភពជិតដិតរបស់ជាមួយនារីរងគ្រោះបានព្រលយថានារីរងគ្រោះនិងគូស្នេហ៍ Ricky ScoTt ត្រៀមនឹងមានថ្ងៃពិសេសនៅក្នុងខែមិថុនាខាងមុខនេះ តែបច្ចុប្បន្នមិនដឹងថាមានការប្រែប្រួលឬបែបណាឡើយ៕