បើតាមការផ្សព្វផ្សាយរបស់ Koreaboo នៅក្នុងថ្ងៃនេះបានឱ្យដឹងថាអតីតតារាចម្រៀងកូរ៉េដែ លមានរឿងអាស្រូវពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ជាច្រើនដូចជាពេស្យាចារនិងការប្រើប្រា ស់គ្រឿងញៀន Seungri កំពុងរៀបចំបើកក្លឹបមួយនៅកម្ពុជាបន្ទាប់ពីលោកបានបញ្ចប់ការធានាការវិនិយោគឱ្យបើកក្លឹបរួចរាល់ ។
គួរបញ្ជាក់ថា Seungri គឺអតីតតារាចម្រៀងកូរ៉េដែលជាសមាជិកក្រុម Bing Bang ត្រូវបានចោទប្រកាន់ពីបទល្មើសចំនួន ៩ រួមទាំងការប្រព្រឹត្តខ្លួនជាឈ្មួញកណ្ដាលនៅក្នុងអំពើពេស្យាចារ អំពើហិង្សាផ្លូវភេទ ការកេងបន្លំ រួមនឹងមានបទល្មើសផ្សេងៗទៀតកាលពីអំឡុងខែមករា ឆ្នាំ ២០២០កន្លងទៅ។
អ្វីដែលគួរឱ្យកត់សម្គាល់អតីតតារាចម្រៀងកូរ៉េរូបនេះក៏ធ្លាប់បានបង្ហាញវត្ត មានម្តងរួចហើយកាលពីដើមឆ្នាំ២០២៤នៅក្នុងប្រទេសកម្ពុជាជាមួយនឹងការធ្វើខួបកំណើតយ៉ាងរីករាយនៅ Prince Brewing ដែលកាលណោះលោកបានជួបជាមួយតារារ៉េប ជី ដេវីត រួមទាំងសន្យាថានឹងនាំ G-DRAGON មកលេងប្រទេសកម្ពុជាថែមទៀត ។
មានការលើកឡើងថានេះជាលើកទីពីរដែល Seungri បានវិលត្រឡប់មកកាន់មុខជំនួញវិញហើយអ្វីដែលចាប់អារម្មណ៍កន្លងមកអ្នកលេងអ៊ិនធើរណេតតែងឃើញ Seungri និង ភាគីពាក់ព័ន្ធបង្ហាញវត្តមាននៅក្នុងទីក្រុងហុងកុងញឹកញាប់ដែលនាំឲ្យមានការប៉ាន់ស្មានថាអតីតតារាចម្រៀងកូរ៉េសំបូររឿងអាស្រូវរូបនេះនឹងបើកជំនួញក្លឹបរាត្រីនៅទីនោះ។ ប៉ុន្តែផ្ទុយស្រឡះបែរជាលេចធ្លាយដំណឹងគួរឱ្យភ្ញាក់ផ្អើលថាលោកត្រៀមបើកក្លឹបនៅក្នុងប្រទេសកម្ពុជាទៅវិញ។ បើទោះបីជាមានការចុះផ្សាយពីសារព័ត៌មានកូរ៉េ Koreaboo បែបនេះក្តី តែគេមិនទាន់ច្បាស់ថាជាការពិតឬបែបណានោះឡើយ៕