header ads

Sponsor

អ្នកគាំទ្រជាច្រើនកាន់តែបង្ហាញភាពត្រេកអរនិងចូលរួមជូនពរនៅក្នុងខួបអាពាហ៍ពិពាហ៍គម្រប់ ២៤ឆ្នាំរបស់តារាចម្រៀង យ៉ែម សំអូន និងភរិយា យ៉ាន់ លីនដា នៅក្នុងថ្ងៃទី ១០ នេះ ។ អ្វីដែលកាន់តែរំភើបនោះតារាចម្រៀង យ៉ែម សំអូន បានសុំឱ្យភរិយាផ្តល់ឱកាសដល់រូបលោកក្នុងការបន្តដំណើរជីវិតរួមគ្នាវែងឆ្ងាយបន្តទៀត ។

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានដឹងហើយថាក្រោយចែកផ្លូវគ្នារស់នៅរៀងខ្លួនរយៈពេលជិត ១០ឆ្នាំលោក យ៉ែម សំអូន និង ភរិយា ក៏បានត្រូវរ៉ូវគ្នាវិញឡើងវិញកាលពីប៉ុន្មានខែមុននេះ។ ក្នុងនោះប្តីប្រពន្ធវ័យកណ្តាលមួយគូនេះបានបញ្ជាក់ថាពួកគេសម្រេចថយម្នាក់មួយជំហ៊ានដើម្បីកូនស្រីតែមួយដើម្បីឱ្យមានភាពកក់ក្តៅ ។ ក្រោយពីបានបង្ហាញភាពស្អិតល្មួតជាថ្មីឡើងវិញមហាជនក៏ដូចជាមិត្តភក្តិសិល្បៈជាច្រើនបានចូលរួមអបអរចំពោះអ្នកទាំងពីរ ។

អ្វីដែលកាន់តែរំភើបនោះនៅក្នុងថ្ងៃទី ១០ នេះលោក យ៉ែម សំអូន បានបង្ហាញរូបភាពរៀបការកាលពី ២៤ឆ្នាំមុនដោយភ្ជាប់នូវសំណេរយ៉ាងវែងអន្លាយថា « អ្នកទាំងអស់គ្នាជឿទេថា ចិត្តរបស់ពួកយើងទាំងពីរនាក់ មិនដែលបែកចេញពីគ្នាឡើយ 10_06_2000…10_06_2024 សម្រាប់រូបថតដ៍មានន័យមួយសន្លឹកនេះច្បាស់ណាស់ ពាក្យថា ក្រាបក្បាលដល់កន្ទេល សងគុណលោកអ្នកមានគុណ នេះគឺពិតជាមានតម្លៃណាស់ ដល់វង្យត្រកូល ដែលគ្មានអ្វីកាត់ថ្លៃបានឡើយហើយពាក្យថាប្ដីប្រពន្ធ គឺជាការបង្ហាញផ្លូវមួយជាមួយនឹងបទពិសោធន៍ ជាច្រើនរាប់មិនអស់ នៅក្នុងជីវិតគូ។

ពេលវេលា….គឺបានចង្អុលបង្ហាញ អំពីការរស់នៅប្រកបដោយការតស៊ូ អត់ធ្មត់ រងនូវកាប្រមាថ គ្រប់បែបយ៉ាងប្រកបដោយភាពស្ងៀមស្ងាត់បំផុតរបស់ពួកយើង ដែលអាចអោយពួកយើងនៅតែ ឈរ ក្នុងចំណុចដ៏ខ្ពស់ដដែលល្មមដល់ពេលហើយ….គឺដល់ពេលដែលយើងទាំងពីរនាក់ ត្រូវមកបំពេញភាពចន្លោះប្រហោង របស់ស្នេហាយើងឲ្យដូចកាលពីថ្ងៃចាប់ផ្ដើមដំបូងវិញហើយ…….សូមផ្ដល់ឱកាស….និងបន្តដំណើដ៍វែងឆ្ងាយជាមួយបងណារីករាយថ្ងៃខួបអាពាហ៍ ពិពាហ៍រយៈពេល 24 ឆ្នាំរបស់ពួកយើង ក្នុងថ្ងៃនេះ10_06_2000______10_06_2024 love you forever»។តាមរយៈការរៀបរាប់របស់ស្វាមីអ្នកនាង យ៉ាន់ លីនដា ក៏បានអរគុណដល់លោក យ៉ែម សំអូន ដែលមិនបោះបង់ចោលគ្រួសារហើយសន្យាថានឹងត្រឡប់មកស្រុកខ្មែរវិញឆាប់ៗខណៈពេលនេះ អ្នកនាង និងកូនស្រី កំពុងរស់នៅប្រទេសអូស្ត្រាលី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post