header ads

Sponsor

បន្ទាប់ពីអាក់ខានក្នុងការបង្ហោះសកម្មភាពចែករំលែកនានានៅក្នុងគណនីយហ្វេសប៊ុកមួយរយៈ ជាពិសេសក្រោយស្ងប់រឿងអាស្រូវព្យុះភ្លៀងនាពេលកន្លងមកពេលនេះតារារ៉េប  MC Sey បានបង្ហោះបទចម្រៀងថ្មីដោយទទួលបានការផ្តល់កម្លាំងចិត្តពីសំណាក់អ្នកគាំទ្រមួយចំនួន តែក្នុងនោះក៏មានអ្នកឌឺដងដល់រូបលោកដែរ ។
 

មានការចាប់អារម្មណ៍ខ្លាំងដោយនៅក្នុងថ្ងៃទី ១០នេះ MC Sey បានបង្ហាញស្នាដៃបទចម្រៀងថ្មីដែលមានចំណងជើងថា «អាតូច»( Young Boy) ដែលបង្ហាញពីមហិច្ឆិតារបស់ខ្លួនដែលចង់មានជីវិតបែបស៊ីវិល័យ ។ សម្រាប់ការបង្ហោះបទចម្រៀងថ្មីក្រោយជួបរឿងអាស្រូវមួយខ្យល់ធំមក MC Sey ហាក់ដូចទទួលបានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រមួយចំនួន តែយ៉ាងណានៅតែមានអ្នកឌឺដងដល់រឿងហេតុកន្លងមកដោយបានលើកជាសំណួរចំៗថា«មិចហើយបង់លុយរួចនៅ»«ស្រួលតែអាតូច តែអាធំគេជេពេញប្រទេស» 

«បានជាថតហើយចាំថតអោយច្បាស់ៗតិចមកហើយយូៗតិចមកបានស្រួលមើលថតខ្លីពេកពិបាកមេលហា» ។ តែក៏មានការផ្តល់កម្លាំងចិត្តនិងគាំទ្រថា«នរណាម្នាក់មិនធ្លាប់ខុសហើយយើងក៏មិនរឿងគាត់ច្បាស់ដែរថាវាយ៉ា ងម៉េចអាចទេអោយឱកាសគាត់ម្តងដំណើរសិល្បៈមួយនេះខ្ញុំឃើញគាត់ស៊ូយូរមកហើយ»។
 

គេចាំបានថាតារារ៉េប MC Sey និង 1NE វាត្រូវបានអ្នកលេងហ្វេសប៊ុកដែលមានឈ្មោះថា Ricky ScoTt បានទម្លាយថាបានធ្វើសកម្មភាពអសីលធម៌ទៅលើនិស្សិតស្រីម្នាក់នៅខេត្តបាត់ដំបងកាលពីអំឡុងខែមីនាកន្លងទៅ។ មិនបានបង្ហាញឈ្មោះចំៗក្តី តែអ្នកលេងបណ្តាញសង្គមជាច្រើនបានលើកឡើងចំៗថាតារារ៉េប២រូបគ្មាននរណាក្រៅពី MC Sey និង 1NE ឡើយដោយយោងទៅលើដំរួយមួយចំនួន ។ រំលេងបានប៉ុន្មានថ្ងៃមកតារារ៉េបទាំងពីរបានចេញមុខច្រានចោលថាមិនបានធ្វើសកម្មភាពថោកទាបបែបនេះឡើយ តែយ៉ាងណា MC Sey បានទទួលស្គាល់ថាមានវីដេអូបែកធ្លាយមួយជារបស់ខ្លួនពិតប្រាកដហើយលោកក៏មានវិធានការទៅតាមផ្លូវច្បាប់ចំពោះអ្នកធ្វើឱ្យវីដេអូបែកជាសាធារណៈផងដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post