header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គមដោយនៅមុននេះបន្តិចលោក គួច ខេវិន បានបង្ហោះសារយ៉ាងចាក់ដោតទំនងជាដៀមដាមឱ្យតារាសម្តែង ចន ច័ន្ទលក្ខិណា ដែលកំពុងដាក់ពាក្យប្តឹងតារាចម្រៀងរៀមច្បង ម៉េង កែវពេជ្ជតា។ លោកបានព្រលយថាធ្លាប់បំពានប៉ះពាល់កិត្តិយសដែរ គិតចង់រកប្តឹង តែមិនទាន់មានពេលទំនេរ។

គេចាំបានថាកាលពីមួយរយៈមុនលោក គួច ខេវិន និងអ្នកនាង ចន ច័ន្ទលក្ខិណា ក៏ធ្លាប់ប៉ះពាក្យសម្តីផ្ទុះផ្អើលបណ្តាញសង្គម តែក្រោយមកក៏ស្ងប់ទៅវិញ ។ ស្របពេលអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបញ្ចប់អណត្តិជាប្រធានសមាគមសិល្បៈករខ្មែរ ។ អ្វីដែលកត់សម្គាល់មហាជនជាអ្នកលេងបណ្តាញសង្គមស្មានថាអ្វីៗល្អប្រសើរទៅហើយព្រោះគេបានឃើញរូបភាពថតរួមគ្នារវាងលោក គួច ខេវិន និងអ្នកនាង ចន​ច័ន្ទលក្ខិណា កាលពីថ្ងៃបោះឆ្នោតជ្រើសរើសប្រធានសមាគមនាពេលកន្លងមកប្រកបដោយទឹកមុខស្រស់ស្រាយហាក់ដូចមិនមានរឿងអ្វីកើតឡើង។ ប៉ុន្តែមុននេះបន្តិចអតីតអ្នកផលិតកម្មវិធីទូរទស្សន៍រូបនេះបានលាន់មាត់ថាជួបប្តឹងៗធ្វើឱ្យលោកនឹកឃើញរឿងកន្លងមកប៉ះពាល់កិត្តិយសខ្លួន និងចង់រកប្តឹងដែរ តែមិនទាន់ទំនេរ។

លោក គួច ខេវិន បានបង្ហោះសារនៅក្នុងថ្ងៃទី ១០ មុននេះបន្តិចថា«Facebook/ Tik Tok ប៉ុន្មានថ្ងៃនេះបើកឡើងឃើញតែអារឿងប្តឹងផ្តល់មិនយល់មុខមិនទុកពេលឲ្យគ្នាឬសម្របសម្រួលដោយសន្តិវិធី សោះ ជួបប្តឹងៗហ្មង! ហេសៗៗ! ដូចជានឹក ឃើញរឿងមួយកាលពីប៉ុន្មានខែមុនគេធ្វើឲ្យក្តៅក្រហាយទាំងបំពានប៉ះពាល់ដល់កិត្តិយសខ្ញុំដែរ គិតចង់ទៅរកប្តឹងដែរ ហ្មើល? ប៉ុន្តែចៃដន្យអីឥឡូវជាប់រវល់នៅសៀមរាប… ផឹកផង…ស៊ីផង និងជាគណៈមេប្រយោគនៃកម្មវិធី"បុរសឯកនៃកម្ពុជា"

ដើម្បីជ្រើសយកបុរសដែលមានសមត្ថភាពខ្ពស់ទេពកោសល្យឆ្នើមទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិតំណាងឲ្យកម្ពុជាក្នុងការឃោសនាផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ខ្មែរ ទាក់ទាញភ្ញៀវពីគ្រប់ទិសទីឲ្យចូលមកកំសាន្តក្នុងមាតុភូមិយើង នឹងលើកកម្ពស់កំណើនសេដ្ឋកិច្ចតាមរយៈឧស្សាហកម្មគ្មានផ្សែងនេះ និងជាមេប្រយោគនៃកម្មវិធី" K-Pop World Festival 2024 ទៀត! មិនទាន់ទំនេរ»???។ គេមិនទាន់ដឹងថាតើលោក គួច ខេវិន ចង់និយាយលេងសើចឬមានបំណងចង់ប្តឹងដល់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលធ្លាប់ប៉ះពាក្យសម្តីជាមួយគ្នាកន្លងមកឬបែបណាឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post