header ads

Sponsor

ក្រោយពីបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំប្រធានសមាគមសិល្បៈកាលពីថ្ងៃទី ១២ ម្សិលមិញនេះអ្នកច្នៃម៉ូដ ឯម រៀម បានទទួលយកការិះគន់ពីសំណាក់មហាជនជុំវិញការច្នៃម៉ូដសម្លៀកបំពាក់កន្លងមកដែលមានភាពសិចស៊ីជ្រុលហួស ។ ប៉ុន្តែយ៉ាងណាអ្នកច្នៃម៉ូដវ័យ ៥៣ឆ្នាំរូបនេះក៏សុំឱ្យមហាជនបើកចិត្តទូលាយទទួលយកនៅការច្នៃប្រឌិតម៉ូដសម្លៀកបំពាក់លោកចូលរួមនៅក្នុងកម្មវិធីនីមួយៗ។

ក្រោយពីផ្ទុះការរិះគន់ពាសពេញបណ្តាញសង្គមមកពេលនេះរាជនី AI ឯម រៀម ត្រូវបានថ្នាក់ដឹកនាំប្រធានសមាគមសិល្បៈ អ្នកឧកញ៉ា ម៉ៅ ចំណាន បានជួបពិភាក្សាជុំវិញរឿងមួយនេះ។

ក្នុងនោះអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរក៏ដូចជាឯកឧត្ដម ទិត ថាវរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលបានស្នើរសុំឱ្យ លោក​ ឯម រៀម កែតម្រូវនូវចំណុចមួយចំនួនដែលមហាជនមិនទាន់អាចទទួលយកបានចំពោះម៉ូដសម្លៀកបំពាក់របស់លោកបើទោះគំនិតច្នៃប្រឌិតរបស់លោកទាក់ទាញនិងពេញនិយមនឹងមានការគាំទ្រខ្លាំងនៅប៉ែកបស្ចឹមប្រទេសក៏ដោយ។ប៉ុន្តែយ៉ាងណាប្រធានសមាគមក៏បានលើកទឹកចិត្តដល់រូបលោកឱ្យបន្តប្រើប្រាស់ទេពកោសល្យច្នៃប្រឌិត និងសមត្ថភាព ដើម្បីលើកកម្ពស់វិស័យច្នៃម៉ូដសម្លៀកបំពាក់នេះជាបន្តទៅទៀត។

ក្នុងនាមជាអ្នកច្នៃម៉ូដដែលទទួលរងការរិះគន់ច្រើនជាងការសរសើរនោះលោក ឯម រៀម ក៏សន្យានឹងទទួលយកការសហការជាមួយសមាគមសិល្បករខ្មែរដើម្បីកសាង និងអភិវឌ្ឍនូវស្នាដៃផ្សេងៗ ដោយឈរលើមូលដ្ឋាន ថែរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ ។ ជាមួយគ្នានោះលោកក៏ទទួលយកការរិះគន៉ពីសំណាក់មហាជនជុំវិញការច្នៃម៉ូដសម្លៀកបំពាក់សិចស៊ីរបស់លោកនាពេលកន្លងមក ។ ប៉ុន្តែយ៉ាងណាអ្នកច្នៃម៉ូដវ័យ ៥៣ឆ្នាំរូបនេះក៏ស្នើសុំឱ្យមហាជនបើកចិត្តទូលាយនឹងទទួលយកនូវការច្នៃប្រឌិតរបស់លោកវិញដែរ ជាពិសេសកុំរិះគន់ជេរប្រមាថដល់អាយុជីវិត រូបសម្បត្តិនិង ឪពុកម្តាយក្រុមគ្រួសារដែលមិនបានចូលរួមដឹងឮនៅក្នុងរឿងនេះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post