header ads

Sponsor

មានការបញ្ចេញមតិព្រោងព្រាតពីសំណាក់អ្នកគាំទ្រក្រោយថ្មីៗនេះតារាសម្តែងរូបសង្ហាសាច់ដុំទាំងកង់ៗលោក អេដវីន បានទម្លាយថាមានគណនីយហ្វេសប៊ុកមួយបានហៅលោកទៅជួបនឹងហ៊ានចំណាយប្រាក់ឱ្យច្រើនគួរសម តែលោកមិនដឹងថាគេហៅទៅធ្វើអ្វីនោះឡើយ ។

សម្រាប់ឆ្នាំ ២០២៤ នេះគេ តារាសម្តែង អេដវីន ក៏កំពុងមមាញឹកជាមួយនឹងការថតរឿងភាគបុរាណខ្នាតធំដែលមានចំណងជើងថា«អប្សរាមហាអង្គរ»។ក្រៅពីនេះលោកក៏មានមុខរបរផ្ទា ល់ខ្លួនជាគ្រូបង្ហាត់កីឡាម្នាក់ដែរ ។ មិនត្រឹមតែមានមុខមាត់ស្រស់សង្ហាទេលោក អេដវីន ក៏មានរូបរាងមាំមួន ជាពិសេសសាច់ដុំធំកង់ៗជាទីចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើន។

អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះតារាសម្តែងរូបសង្ហាម្នាក់នេះបានទម្លាយវីដេអូខ្លីមួយដោយមានភ្ជាប់ទាំងគណនីយហ្វេសប៊ុកមួយដែលមើលទៅប្រូហ្វាលដូចជារូបភាពមនុស្សស្រីដោយនិយា យថាមានគេហៅទៅជួបដោយហ៊ានចំណាយប្រាក់ ៩០០ដុល្លារ តែលោកមិនដឹងថាគេហៅទៅធ្វើអ្វីឡើយ»។ វីដេអូខ្លីរបស់តារាសម្តែង អេដវីន ត្រូវបានអ្នកគាំទ្រលោកបានផ្តល់ជាមតិជាហូរហែរថា​«បើចង់ដឹងទាល់តែបងឯងទៅ។បានដឹងថាគេហៅទៅធ្វើ»​ «គេនឹកទើបហៅទៅ »   «បងធំហើយសាកទៅ» ជាដើម ។ ក្នុងនោះក៏មានការបញ្ចេញមតិបែបលេងសើចជាបន្តបន្ទាប់ផងដែរ ។

អេដវីន ក៏ជាតារាសម្តែងម្នាក់ដែលមានប្រជាប្រិយភាពគួរសមនៅក្នុងចង្កោមតារាល្បីៗលំដាប់ប្រទេស តែក្រោយពីលើកពើបប្រទះនូវរឿងអាស្រូវមួយខ្យល់ធំមកកកេរ្តិ៍ឈ្មោះរបស់លោកហាក់ថមថយទៅវិញ ។ ប៉ុន្តែយ៉ាងណាពេលនេះអ្វីៗក៏បានល្អប្រសើរឡើងវិញដោយលោក អេដវីន ចាត់ទុករឿងរ៉ាវអាក្រក់ទាំងនោះជាបទពិសោធន៏សម្រាប់លោកផងដែរ ។ ក្រោយពីបែកបាក់ស្នេហារហូតមកដល់ពេលនេះ អេដវីន មិនទាន់រកបានអ្នកស្អំបេះដូងថ្មីនៅឡើយទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post