header ads

Sponsor

ធ្មេចបើកៗនៅសល់ប្រមាណជាងមួយខែទៀតប៉ុណ្ណោះដែលម្ចាស់មកុដ Miss Grand Cambodia 2023 ភឹម ស្រីនោ នឹងត្រៀមផ្ទេរមកុដទៅបវរកញ្ញជំនាន់ថ្មីហើយ ។ អ្វីដែលកត់សម្គាល់មិនខុសពីរៀមច្បងដទៃឡើយក្រោយបញ្ចប់តំណែង Miss Grand Cambodia 2023 ភឹម ស្រីនោ ក៏នឹងត្រៀមខ្លួនហក់ចូលនៅក្នុងវិស័យសម្តែងវិញម្តង ។
 

ខណៈជិតបញ្ចប់តំណែងបវរកញ្ញា ភឹម ស្រីនោ ក៏បានត្រៀមខ្លួនជាមួយនឹងការពង្រឹងសមត្ថភាពនិងទេពកោសល្យសិល្បៈបន្ថែមដើម្បីឈរជើងនៅក្នុងអាជីពសិល្បៈជាបន្តទៀត ។តួយ៉ាងឆាប់ៗនេះនាងក៏នឹងត្រៀមខ្លួននៅក្នុងការសម្តែងភាពយន្តវិញម្តង ។ 

ដ្បិតក្នុងនាមជា Miss Grand Cambodia 2023 ភឹម ស្រីនោ ទទួលរងនូវការរិះគន់ពីសំណាក់មហាជនមួយចំនួនដោយប្រៀបធៀបរូបសម្រស់នាងទៅនឹងសត្វកង្កែប រហូតបវរកញ្ញារូបនេះខឹងសម្បារនឹងព្រមានចាត់វិធានការតាមផ្លូវច្បាប់។ ប៉ុន្តែយ៉ាងណាស្រីស្អាតរូបនេះហាក់មិនទាន់ដាច់អាល័យចំពោះតំណែងជា Miss Grand Cambodia 2023 ភ្លាមៗនោះទេ ព្រោះនាងទើបទទួលតំណែងថ្ងៃមុនសោះតែធ្មេចបើកៗក៏ដល់ថ្ងៃផ្ទេរតំណែងទៅហើយ។
 

ភឹម ស្រីនោ ក៏ជា Miss Grand Cambodia 2023 ម្នាក់ដែលមានប្រជាប្រិយភាពទទួលបានការស្រឡាញ់ពីសំណាក់ហ្វេន ហ្វេន ជាច្រើនបើទោះមានការរិះគន់ពីបុគ្គលមួយចំនួនក្តី ។បើទោះបញ្ចប់តំណែងបវរកញ្ញា តែ ភឹម ស្រីនោ នៅតែបន្តប្រឡូកនៅក្នុងអាជីពមួយនេះជាបន្តទៀតដោយសព្វថ្ងៃនាងក៏កំពុងព្យាយាមហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមដើម្បីចាប់អាជីពមួយនេះឱ្យមានកេរ្តិ៍ឈ្មោះដូចរៀមច្បងផ្សេងៗ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post