ធ្លាប់តែឃើញតារាភេទទីបី រ៉ូលីន បង្ហាញនូវភាពក្រម៉ាច់ក្រម៉ើមបង្កភាពសប្បាយរីករាយនៅពេលចូលរួមកម្មវិធីនានា តែមិននឹកស្មានតារាភេទទីបីរូបនេះមានទឹកចិត្តស្មោះនិងស្នេហ៍ជាខ្លាំង។ ជាក់ស្តែង រ៉ូលីន ប្រាប់ថាធ្លាប់ចង់លះបង់លក់ផ្ទះដើម្បីជួយគេ តែលទ្ធផលទទួលបានភាពផិតក្បត់ តែយ៉ាងណា រ៉ូលីន នៅរក្សាក្តីស្រឡាញ់ទោះបែកគ្នាជាង ១ពាន់ថ្ងៃទៅហើយក្តី។
នេះជាលើកដំបូងដែលតារាពហុជំនាញ រ៉ូលីន បានបើកបង្ហាញពីជីវិតឯកជនរបស់ខ្លួននឹងបានសម្រក់ទឹកភ្នែកបង្ហាញដល់មហាជននៅក្នុងកម្មវិធី ស និងខ្មៅ ដែលមានអ្នកនាង ពេជ្រ សេរីរ័ត្ន ជាពិធីការិនី ។ រ៉ូលីន បានឱ្យដឹងថាខ្លួនចាប់ផ្តើមចង់ក្លាយជាមនុស្សស្រីនៅពេលដឹងក្តី តែម្តង ។ប៉ុន្តែយ៉ាងណាកន្លងមក រ៉ូលីន បានសារភាពថាពេលដែលខ្លួនទៅសហរដ្ឋអាមេរិកធ្លាប់បានស្រឡាញ់មនុស្សស្រី ហើយមនុស្សស្រីនោះក៏បានដឹងថាខ្លួនជាភេទទីបី តែទទួលយកគ្រប់យ៉ាងនឹងសន្យាថានឹងកែ រ៉ូលីន ឱ្យក្លាយជាមនុស្សប្រុសពេញលក្ខណៈទៀតផង ។ ប៉ុន្តែក្រោយពីត្រឡប់មកដល់ស្រុកខ្មែរវិញនឹងបានសិក្សាពីខ្លួនឯងម្តងទៀតទើបដឹងថាខ្លួនមិនអាចស្រឡាញ់មនុស្សស្រីទើបបញ្ចប់ចំណងស្នេហ៍មួយនេះដោយមនុស្សស្រីនោះក៏បានរៀបការជាមួយបុរសផ្សេងវិញ ។
ជាភេទទីបីក្តី តែ រ៉ូលីន ពិតជាមានបេះដូងស្មោះនិងក្តីស្រឡាញ់ពិតប្រាកដ ។តួយ៉ាងតារាវ័យ៣៨ឆ្នាំរូបនេះបាននិយាយទាំងទឹកភ្នែកថាទោះបែកគ្នាជាមួយដៃគូប្រមាណជាងបួនឆ្នាំទៅហើ យក្តី តែនៅតែមិនអាចបំភ្លេចបាន។ បើសួរថាតើបុរសនោះមានចំណុចអ្វីពិសេសទើបធ្វើឱ្យ រ៉ូលីន នៅរក្សាទឹកចិត្តស្រឡាញ់បែបនេះ? រ៉ូលីន បានឆ្លើយថា គ្មានអ្វីក្រៅពីក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌ រហូតពេលខ្លះខ្លួនចង់លះបង់លក់ផ្ទះដើម្បីជួយគេថែមទៀត តែអ្វីដែលទទួលបានគឺភាពផិតក្បត់និងការព្រងើយកន្តើយទៅវិញ ។
រ៉ូលីន បានដាក់ជាសំណួរថា តើខ្លួនខុសអ្វីមានគ្រប់យ៉ាងគ្រាន់តែចង់បានក្តីស្រឡាញ់ដែលពិតប្រាកដពីមនុស្សម្នាកបែរជាមិនអាចទទួលបានទៅវិញ ? ខុសពីតារាភេទទីបីដទៃទោះទទួលស្គាល់ថាមិនមានរូបសម្រស់ស្រស់ស្អាត តែយ៉ាងណា រ៉ូលីន មិនមានបំណងកែសម្រស់នោះទេព្រោះខ្លួនជាមនុស្សដែលខ្លាច។ ប៉ុន្តែក៏សប្បាយរីករាយព្រោះរស់នៅជាមួយខ្លួនឯងទទួលស្គាល់អ្វីជាខ្លួនឯង ៕