header ads

Sponsor

ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុនស្មាតហ្វូនរីកចម្រើនបំផុតលើពិភពលោក បានប្រកាសពីការចេញលក់ស្មាតហ្វូនថ្មី realm C63 ដែលជាប្រភេទស្មាតហ្វូនរចនាម៉ូដបែបស្បែកយ៉ាងប្រណិត ចេញលក់ក្នុងតម្លៃក្រោម 200 ដុល្លារដំបូងគេបំផុត! អ្វីដែលពិសេសបំផុតនោះ ស្មាតហ្វូន realme C63 បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗបំផុត ដែលមានបំពាក់លើទូរស័ព្ទតម្លៃថ្លៃ ដូចជាកម្លាំងសាកថ្មលឿន 45W លឿនជាងគេបំផុត សាកថ្មតែ ១ នាទី អាចនិយាយទូរស័ព្ទបាន ១ ម៉ោង និងមានបច្ចេកវិទ្យា AI ទំនើបៗជាច្រើនដូចជាការបញ្ជាតាមកាយវិការជាដើម។ ក្នុងឱកាសនៃការចេញលក់ស្មាតហ្វូនប្រភេទស្បែកដ៏ប្រណិតក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន realme ក៏នឹងប្រកាសទូតសុឆន្ទៈថ្មី ក្នុងការផ្សព្វផ្សាយទូរស័ព្ទ realme ក្នុង      ទីផ្សារប្រទេសកម្ពុជាផងដែរ។


ការរចនាម៉ូដស្បែកបែបប្រណិតលំដាប់ទូរស័ព្ទតម្លៃខ្ពស់ដំបូងគេបំផុត
ស្មាតហ្វូន realme C63 ត្រូវបានរចនាម៉ូដបែបស្បែកប្រណិត ដែលកន្លងមកមានតែប្រភេទទូរស័ព្ទតម្លៃថ្លៃប៉ុណ្ណោះទើបមានការរចនាម៉ូដបែបនេះ។ ប្រភេទស្បែកមានគុណភាពខ្ពស់ ធន់នឹងស្នាមប្រឡាក់ផ្សេងៗមិនថាជាស្នាមប្រឡាក់កាហ្វេ កូកាកូឡា ក្រែម ឡេ ឬប៊ិចនោះទេ។ ស្បែកបែបប្រណិតរបស់ realme C63 ត្រូវបានសម្រិតសម្រាំងយ៉ាងម៉ត់ចត់ ជួយផ្តល់ងាយស្រួលក្នុងការកាន់ទូរស័ព្ទដោយផាសុកភាព។ បន្ថែមពីលើនេះ realme C63 មានការរចនាស៊ុមដំបូងគេ ដែលមើលទៅកាន់តែទំនើបទាន់សម័យ។


កម្លាំងសាកថ្មលឿនបំផុត 45W និងថាមពលថ្មធំ 5000mAh ជាមួយវិញ្ញាបនបត្រ TUV ធានាការសាកថ្មលឿនដោយសុវត្ថិភាពខ្ពស់បំផុត
realme C63 ត្រូវបានបំពាក់ដោយកម្លាំងសាកថ្មល្បឿនជាងគេ 45W ដំបូងគេបង្អស់នៅក្នុងចំណោមទូរស័ព្ទកម្រិតតម្លៃស្រដៀងគ្នា ដែលអាចសាកថ្មទូរស័ព្ទបានដល់ទៅ 50% ក្នុងរយៈពេល 30 នាទី ហើយអាចនិយាយបាន 1 ម៉ោង បន្ទាប់ពីការសាកថ្ម 1 នាទី។ លើសពីនេះ realme C63 ទទួលបានវិញ្ញាបនបត្រ TUV ដែលធានាថាប្រព័ន្ធសាកថ្មទូរស័ព្ទបានឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់ និងស្របតាមស្តង់ដារសុវត្ថិភាពខ្ពស់បំផុតក្នុងការសាកថ្មលឿន។

realme C63 បានបំពាក់នូវបច្ចេកវិទ្យា AI លំដាប់ខ្ពស់ ដែលមានក្នុងប្រភេទទូរស័ព្ទតម្លៃថ្លៃដូចជាការបញ្ជាតាមកាយវិកា អេក្រង់ធន់នឹងដៃសើម និងមាន Mini Capsule 2.0 
realme C63 នាំមកនូវបច្ចេកវិទ្យាទំនើបៗនៅក្នុងមុខងារ AI ។ ដំបូងឡើយបច្ចេកវិទ្យា បញ្ជាដោយកាយវិកា (Air Gestures) និងអេក្រង់ធន់នឹងដៃសើម (Rainwater Smart Touch) មានបំពាក់តែលើទូរស័ព្ទ realme ប្រភេទ Number Series និងស៊េរី GT Series ដែលមានតម្លៃថ្លៃប៉ុណ្ណោះ។ បច្ចេកវិទ្យាទាំងពីរនេះគឺបង្កើតឡើងតាមតម្រូវការអ្នកប្រើប្រាស់ដែលចង់បានភាពងាយស្រួលក្នុងការបញ្ជាទូរស័ព្ទដោយមិនបាច់ប៉ះអេក្រង់។ ចំពោះមុខងារបញ្ជាដោយកាយវិកា អ្នកប្រើប្រាស់អាចលេងទូរស័ព្ទក្នុងពេលញ៉ាំអាហារ ហាត់ប្រាណ និងធ្វើម្ហូបជាដើម ដោយអាចមើលវីដេអូនិងទទួលទូរស័ព្ទដោយមិនបាច់ប៉ះអេក្រង់ទេ។ ចំពោះបច្ចេកវិទ្យាអេក្រង់ធន់នឹងដៃសើម គឺធានាដល់ការប្រើប្រាស់ទូរស័ព្ទបានយ៉ាងរលូន បើទោះបីជាដៃសើមទឹកភ្លៀង ឬនៅក្នុងបន្ទប់ទឹកក៏ដោយ។ លើសពីនេះទៅទៀត C63 ក៏មានបច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខានពេលនិយាយទូរស័ព្ទ និងមានមុខងារប្រាប់ដំណឹង Mini Capsule 2.0 ផងដែរ។ 

តម្លៃនិងការចេញលក់ 
realme C63 នឹងចេញលក់ 2 ពណ៌ គឺពណ៌ខៀវរចនាម៉ូដស្បែក(Leather Blue) និងពណ៌បៃតងបែបគុជ(Jade Green) ដែលតម្លៃលក់ក្រោម 200 ដុល្លារសម្រាប់ទំហំ 8GB+256GB(អាចដំឡើង RAM បានដល់ 16GB)។ តម្លៃផ្លូវការនឹងប្រកាសនៅថ្ងៃទី១៣ ខែមិថុនា លើ Facebook page realme KH។

អំពីក្រុមហ៊ុន realme 
realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេស     ទូទាំងសកលលោកក្នុង              រយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com ។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post