header ads

Sponsor

ក្រោយពីបញ្ចប់តំណែងប្រធានសមាគមសិល្បករគេសង្កេតឃើញថាតារាសម្តែងជើងចាស់អ្នកនាង ចន ច័ន្ទលក្ខិណា បានងាកមកពង្រឹងការងារជំនួញតាមអនឡាញវិញម្តង ។ ប៉ុន្តែថ្មីៗនេះតារាវ័យជាង ៤០ឆ្នាំរូបនេះបានបង្ហាញអារម្មណ៍ហួសចិត្តក្រោយអ្នកតាមដានហ្វេសប៊ុកដល់ 1M  តែពេលឡាយវីដេអូមានអ្នកទស្សនាប្រមាណតែ ១៣នាក់ប៉ុណ្ណោះ ។

ថ្មីៗនេះអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបភាពពីរសន្លឹកដែលមួយបានបង្ហាញថាហ្វេសប៊ុករបស់អ្នកនាងមានអ្នកតាមដានដល់ទៅ  1M  និងមួយសន្លឹកទៀតពេលឡាយវីដេអូ មានអ្នកទស្សនាត្រឹម១៣នាក់ ដោយភ្ជាប់សារខ្លីថា «សុំពេលឈឺចាប់មួយគ្រា»។ 

ការបង្ហោះមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនលើកទឹកចិត្ត តែមួយចំនួនទៀតដែលមិនគាំទ្រអ្នកនាង ចន ច័ន្ទលក្ខិណា មានឱកាសបានចូលមកខមិនផ្លែផ្កាជាហូរហែរថា «1M follower លោក ជំទាវ មើល ក្នុងនោះគេប្លុកលោកជំទាវប៉ុន្មាននាក់ដែលមិនចង់ឃើញលោកជំទាវកុំខឹងអីបើខ្ញុំនិយាយត្រង់វាមិនឋិតលើ Facebook ទាំងស្រុង វាឋិតលើ Fans លោកជំទាវតើ ពេលលោកជំទាវឡាយ Notification ឡូតមកខ្ញុំដែរតើ តែខ្ញុំមិនបានចូលមើលព្រោះរវល់ អ្នកផ្សេងប្រហែលអញ្ចឹងដែរ» «13 នាក់សង្ស័យតែបងប្អូនបងផងក៏មិនដឹង» «ល្មមហើយណាស្រី ប្រណីដល់បងផងណាបទចម្រៀងទេណាលោកស្រីជំទាវ» «ជឿរទេថានៅពេលដែលយើងនៅមានមុខតំណែងអ្វីមួយនិងក្រោយពេលដែលយើងបាត់បង់ដំណែង។គឺអ្វីៗវានឹងមានការប្រែប្រួលយ៉ាងឆាប់រហ័សនៅក្នុងសង្គមហ្វេសប៊ុកបានបញ្ជាក់អោយឃើញថាសង្គមបច្ចុប្បន៍គឺមនុស្សបែបនេះហើយ» «គួរយល់ហើយ»។

ហាក់ខុសពីលើកមុនៗតារាសម្តែងជើងចាស់រូបនេះមិនបានបង្ហាញការខឹងសម្បារចំពោះការបញ្ចេញមតិអវិជ្ជាមានទាំងនោះឡើយ។ អ្នកនាងបានតបយ៉ាងត្រជាក់ទៅកាន់អ្នកបញ្ចេញមតិទាំងនោះ ។ អ្វីដែលគួរឱ្យកត់សម្គាល់ក្រោយពីបញ្ចេប់តំណែងប្រធានសមាគមសិល្បៈមកតារាសម្តែងចន ច័ន្ទលក្ខិណា បានបង្ហាញសកម្មភាពថ្មីៗជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះអ្នកនាងក៏បានងាកមកពង្រឹងការងារលក់ដូរនៅតាមអនឡាញឡើងវិញក្រោយផ្អាកមួយរយៈពេល ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post