ជាពិធីការិនីដែលមានប្រជាប្រិយភាពនិងជាអ្នកជំនួញអនឡាញដែលជោគជ័យម្នាក់ តែស្រីស្អាតរូបរាងតូចស្រឡូន ជីមមី បែរជាសម្រេចចិត្តរៀបមង្គលការយ៉ាងសាមញ្ញនិងស្ងប់ស្ងាត់ដោយមិនមានវត្តមានអ្នកសិល្បៈចូលរួមនោឡើយ ។ សូម្បីតែរូបភាពនៅក្នុងពិធីពិសេសរបស់ខ្លួនក៏ ជីមមី និងស្វាមីមិនទាន់បង្ហោះជូនអ្នកគាំទ្ររបស់ខ្លួននៅឡើយទេ ។
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយស្ងាត់ៗស្រាប់តែគេឃើញតារាសម្តែងលោក ប៉ាន ខែមម៉ានូ បានចែករំលែករូបភាពដែលលោកបានចូលរួមច្រៀងនៅក្នុងពិធីមង្គលការរបស់ ជីមមី ដែលមានឈ្មោះពិតប្រាកដថា ម៉េង សុខនី និងស្វាមី លោក នូ ចំណាប់ ។ អ្វីដែលគួរឱ្យកត់ សម្គាល់ទោះបង្ហាញវត្តមាននៅក្នុងកម្មវិធីរបស់មិត្តភក្តិក្នុងសិល្បៈស្ទើររាប់មិនអស់ក្តី តែ សម្រាប់ពិធីមង្គលការរបស់ ជីមមី ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ១៨ ម្សិលមិញនេះគេមិនបានឃើញវត្តមានអ្នកសិល្បៈរូបណាចូលរួមនោះឡើយ ។
ពោលពិធីមង្គលការរបស់ ជីមមី ធ្វើឡើងបែបសាមញ្ញ តែត្រឹមត្រូវទៅតាមប្រពៃណីខ្មែរ ។ មានការលើកឡើងពីប្រភពកៀកកិតជាមួយ ជីមមី បានបង្ហើបថាទោះរៀបការមិនអធិកអធមក្តី តែ ជីមមី និងស្វាមីបានចុះសំបុត្រអាពាហ៍ពិពាហ៍រួចរាល់ទៅតាមផ្លូវច្បាប់អស់ហើយ ។ជាមួយនឹងការជូនពរដល់គូស្វាមីភរិយាថ្មីថ្មោងរូបនេះក៏មានលើកឡើងថាធ្វើពិធីបែបនេះមិនសូវចំណាយប្រាក់ច្រើនព្រោះសេដ្ឋកិច្ចសម័យនេះមិនសូវល្អនោះឡើយ។
គួរឱ្យដឹងដែរថាមុននឹងឈានដល់ការរៀបការ ជីមមី និងស្វាមី បានភ្ជាប់ស្នេហ៍ជាមួយគ្នាប្រមាណជា៦ឆ្នាំ ហើយ អ្នកទាំងពីរក៏បានស្វែងយល់ចិត្តថ្លើមគ្នាយ៉ាងផ្អែមល្ហែមនិងបានរួមរស់ក្រោមដំបូលតែមួយជាមួយគ្នាយ៉ាងមានក្តីសុខផងដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជីមមី ហាក់មិនសូវខ្វល់ខ្វាយនៅក្នុងអាជីពជាពិធីការិនីដូចមុនទេដោយអ្នកនាងបានចំណាយពេលជាមួយនឹងមុខជំនួញនៅក្នុងអនឡាញដែលកំពុងដំណើរការយ៉ាងរលូនជាមួយស្វាមី ៕