header ads

Sponsor

ដ្បិតកំពុងរស់នៅសហរដ្ឋអាមេរិកយ៉ាងមានក្តីសុខជាមួយក្រុមគ្រួសារក្តី តែក្នុងនាមជាកូនខ្មែរតារាចម្រៀង មាស សាលី ក៏មិនភ្លេចនឹងបង្ហាញក្តីបារម្ភក្នុងរឿងសង្គមជាតិ ។ ជាក់ស្តែងលោកបានលើកឡើងបែបនេះនៅក្នុងរយៈពេល ១០ឆ្នាំទៅ ២០ឆ្នាំ ទៀតសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍។

ជារឿយៗតារាចម្រៀង មាស សាលី តែងមានទឹកចិត្តឈឺឆ្អាលចំពោះរឿងរ៉ាវដែលទាក់ទងទៅនឹងសង្គមជាតិ ជាពិសេសលោកក៏បានបង្ហាញនូវការបារម្ភចំពោះទឹកដីកម្ពុជានៅក្នុងពេលអនាគត ។ យ៉ាងណាមិញថ្មីៗនេះតារាចម្រៀងរូបនេះក៏បានលើកឡើងថាជុំវិញតំបន់ត្រីកោ ណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV ថា «10ទៅ20ឆ្នាំទៀតយើងអាចនឹងពិបាកគ្រប់គ្រងឫគ្រប់គ្រងលែងបាននៅពេលប្រជាជាតិគេមានចំនួនច្រើនជាងយើង(ក្នុងខេត្តទាំងបួន)ពិតជាបារម្ភណាស់ក្នុងនាមជាខ្មែរម្នាក់»។ជាមួយនឹងការរៀបរាប់របស់ម្ចាស់បទ «ទីប្រឹក្សាស្នេហ៍»រូបនេះទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់ហ្វេន ហ្វេន ជាច្រើនដោយខ្លះក៏បានអរគុណលដល់លោកដែលបានបញ្ចេញមតិឈឺឆ្អាលបែបនេះចំពោះប្រទេសជាតិ ។ តែក៏មានអ្នកខ្លះបាននិយាយថាបានទៅតំបន់នោះហើយ តែមិនមានជនជាតិវៀតណាមទេ។

កាន់តែជាក់ច្បាស់លោក មាស សាលី ក៏បានបញ្ជាក់បន្ថែមនៅក្នុងខមិនថា «ញុំធ្លាប់ដើរច្រៀងតាមស្រុកនៃខេត្តរតនគីរីកាល២០០៩និង២០១០ពិតជាមានចំការកៅស៊ូរបស់ជនជាតិវៀតណាមមែនហើយ ជនជាតិគេអ្នកធ្វើកម្មករផ្ទាល់ទៀត ពេលនោះខ្ញុំជិះឡានទៅច្រៀងនៅស្រុកតាវែងហើយឆ្លងកាត់ផ្លូវចំការកៅស៊ូក្រុមហ៊ុនរបស់គេ។ គេបើកកុងត្រូឲ្យឆ្លងកាត់តែក៏មានចំការកៅស៊ូខ្មែរដែរ»។សព្វថ្ងៃលោក មាស សាលី កំពុងរស់នៅសហរដ្ឋអាមេរិកជាមួយភរិយា និងកូនប្រុស តែសម្រាប់អាជីពសិល្បៈវិញគេមិនបានឃើញបទចម្រៀងថ្មីៗរបស់លោកដូចកាលប៉ុន្មានឆ្នាំមុននោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post