header ads

Sponsor

ក្រៅពីនាដការីរបាំដ៏មានទេពកោសល្យពេលនេះ ស្រីស្អាត សុខគា គឹមលាង ត្រៀមខ្លួនចូលរួមសម្តែងរឿងដុំជាលើកដំបូងនៅក្នុងផលិតកម្មអិលឌី ក្នុងតំណែងជាតួឯករួមជាមួយតារាចម្រៀងរូបស្រស់ មីណា ។ ការទទួលយកការថតរឿងនេះបន្ទាប់ពី សុខគា គឹមលាង របួតតំណែងតួស្រីនៅក្នុងរឿង «ប្រវត្តិស្នេហ៍នាងនាថ»។

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមប្រាកដជាបានស្គាល់នូវរូបសម្រស់ក៏ដូចជាទេពកោសល្យរបស់នាដការីរបាំ សុខគា គឹមលាង  ដែលគេ តែងបានឃើញពី ទេពកោសល្យនៅ ក្នុងការរាំយ៉ាងស្រស់ស្អាតរបស់កញ្ញានៅក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ។ មិនតែប៉ុណ្ណោះនាដការីរបាំម្នាក់នេះក៏តែងតែមានឆន្ទូះនៅ ក្នុងការប្រម៉ូដផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរបង្ហាញឱ្យពិភពលោកបានឃើញពីភាពចំណាស់នៃសិល្បៈបុរាណរបស់ខ្មែរ ។ ប៉ុន្តែថ្មីៗនេះ សុខគា គឹមលាង ក៏បានងាកមកចាប់អាជីមសម្តែងបន្ថែមទៀតដោយពេលនេះកញ្ញាកំពុងមមាញឹកនៅក្នុងការថតរឿងឱ្យផលិតកម្មអិលឌី ដែលមានចំណងជើងថា «សាសនាងងឹត»ដោយកញ្ញាសម្តែងរួមជាមួយតារាចម្រៀងវ័យក្មេង មីណា ។

ដោយសារនេះជាលើកដំបូងនៅក្នុងការសម្តែងរឿងដូច្នេះ សុខគា គឹមលាង មិនទាន់ប្រាកដថាការសម្តែងរបស់ខ្លួនល្អកម្រិតណានោះទេ តែយ៉ាងណាកញ្ញានឹងខិតខំប្រឹងប្រែងសម្តែងឱ្យអស់ពីសមត្ថភាព ។ទោះជាហក់ចូលក្នុងការសម្តែងរឿងក្តី តែក្នុងនាមជាគ្រូរបាំម្នាក់ សុខគា គឹមលាង ធ្លាប់អះអាងថា មិនទទួលយកការម្តែងរឿងណាដែលមានឈុតឆាកស្នេហាសិចស៊ីហួសហេតុនោះទេ ។ ដោយសារតែប្រកាន់គោលជំហរបែបនេះទើបកន្លងមក សុខគា គឹមលាង ច្រានចោលការចូលរួមនូវក្នុងវិស័យបវរកញ្ញាព្រោះមិនចង់ស្លៀកឈុតហែលទឹកបង្ហាញជាសាធារណៈ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post