header ads

Sponsor

អ្នកសិល្បៈជាច្រើនសុទ្ធតែបង្ហាញនូវក្តីរំភើបនិងរីករាយជាខ្លាំងព្រោះក្រោយអ្នកឧកញ៉ា ម៉ៅ ចំណាន ក្លាយជាប្រធានសមាគមសិល្បៈកខ្មែរអណត្តិទី៦ មិនដល់បួនខែផងគេមើលឃើញថាអ្នកឧកញ៉ាបានសម្រេចស្នាដៃធំៗជាបន្តបន្ទាប់ ។ អ្វីដែលគួរឱ្យសរសើរអ្នកឧកញ៉ា ថែមទាំងអាចរកប្រាក់ចំណូលសម្រាប់តម្កល់និងទ្រទ្រង់សមាគមសិល្បៈដល់៤លានដុល្លារដែលជាចំនួនដែលច្រើនខ្លាំង ។

សម្រាប់សមាគមសិល្បៈកខ្មែរអណត្តិទី ៦នេះឃើញថាមានសកម្មភាពថ្មីៗជាបន្តបន្ទាប់ដែលមានដូចជាការបញ្ចប់នូវជម្លោះដ៏រ៉ាំរ៉ៃរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា និងតារាសម្តែង ចន ច័ន្ទលក្ខិណា ។ មិនតែប៉ុណ្ណោះកាលពីថ្ងៃទី ១៥ កន្លងទៅ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានផ្ដួចផ្ដើមបង្កើតព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា»រួមជាសិល្បករសិល្បការិនីជាច្រើននាក់ នៅក្នុងទឹកដីខេត្តសៀមរាបដែលព្រឹត្តិការណ៍នេះក៏ជាការរួមចំណែកបង្កើតស្នាដៃផ្សព្វផ្សាយវប្បធម៌ទេសចរណ៍ជូនដល់ភ្ញៀវទេសចរជាតិអន្តរជាតិ ហើយក៏ជាផ្នែកមួយជួយដល់កំណើនដល់សេដ្ឋកិច្ចជាតិផងដែរ។ កម្មវិធីមួយនេះក៏បានបញ្ចប់ទៅដោយរលូននិងជោគជ័យជាខ្លាំង ។

អ្វីដែលធ្វើឱ្យអ្នកសិល្បៈកាន់តែមានក្តីរំភើបនិងកក់ក្តៅខ្លាំងនោះទទួលបានព័ត៌មានថាប្រធានសមាគមសិល្បៈរកប្រាក់ចំណូលបានជាង៤លានដុល្លារក្នុងរយៈពេលជាងបីខែសម្រាប់តម្កល់និងទ្រទ្រង់នៅក្នុងសមាគមសិល្បករខ្មែរ។

ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានអ្នកឧកញ៉ាម៉ៅ ចំណាន ប្រកាសជាសាធារណៈ នៅចំពោះមុខក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ និងទីប្រឹក្សាជាន់ខ្ពស់របស់សមាគមសិល្បករខ្មែរ ចូលជួបសំណេះសំណាលសម្ដែងការគួរសមលោកជំទាវបណ្ឌិតពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិកម្ពុជាកាលពីថ្ងៃទី៦ ខែសីហា នៅសណ្ឋាគារសូហ្វីតែល ។ជាមួយប្រាក់ចំណូលដ៏ច្រើនដែលអ្នកឧកញ៉ាបានប្រកាសនេះបានធ្វើឱ្យអ្នកសិល្បៈជាច្រើនកាន់តែមានភាពកក់ក្តៅនិងលាន់មាត់សរសើរពីភាពឆ្លាតវៃនិងប៉ិនប្រសព្វរបស់អ្នកឧកញ៉ាគ្រប់គ្នា ។

បើតាមប្រភពអ្នកសិល្បៈដែលរស់នៅក្រៅប្រទេសបានឱ្យដឹងថាមិនត្រឹមតែគិតគូរតែអ្នកសិល្បៈក្នុងស្រុកទេសូម្បីតែអ្នកសិល្បៈដែលបានចាកចេញទៅរស់នៅបណ្តាប្រទេសនានាក៏ប្រធានសមាគមសិល្បៈអ្នកឧកញ៉ា ម៉ៅ ចំណាន មិនបានបំភ្លេចចោលទេពោលចាប់ផ្តើមប្រាស្រ័យទាក់ទងគ្នាឡើងវិញ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post