ដ្បិតបវរកញ្ញាភេទទីបី ម៉ៃយ៉ា បានបកស្រាយពាក្យសម្តីដែលខ្លួននិយាយគឺចង់សម្តីទៅលើកមហាជនមួយចំនួនក្តី តែអ្នកលេងបណ្តាញសង្គមជាច្រើនហាក់ដាក់បន្ទុកនិងបង្ហាញការមិនពេញចិត្តចំពោះMiss Queen Cambodiaរូបនេះ ។ ក្នុងនាមជាបវរកញ្ញារៀមច្បង ងិន ម៉ារ៉ាឌី បានចេញមុខលើកជាយោបល់ថាគួរតែលើកទឹកចិត្តព្រោះជាមនុស្សមិនមែនទេវតាតែងតែមានកំហុសតិចតួចជារឿងធម្មតា។
គួរបញ្ជាក់ថាកាលពីថ្ងៃទី ១៩ម្សិលមិញនេះ Miss Queen Cambodia ម៉ៃយ៉ា បានផ្តល់បទសម្ភាសន៍ជាមួយបុស្តិទូរទស្សន៍លេខ៣ថៃ ជាភាសាអង់គ្លេសថាប្រទេសរបស់នាងមិនគាំទ្ររូបនាងដែលធ្វើឱ្យមហាជនជាអ្នកលេងបណ្តាញសង្គមមានការមិនពេញចិត្តចំពោះការលើកឡើងរបស់បវរកញ្ញាភេទទីបីរូបនេះ ។ ប៉ុន្តែយ៉ាងណា ម៉ៃយ៉ា បានចេញមុខបកស្រាយថានាងនិយាយបែបនេះគឺចង់សំដៅទៅលើហ្វេនមួយចំនួនតូចតែដោយសារភាសាអង់គ្លេសនៅមានកម្រិតនិងភ្លាមៗពេកទើបមានការនិយាយបែបនេះ។ ចេញមុខបកស្រាយក្តី តែ ម៉ៃយ៉ានៅតែទទួលរងការរិះគន់ពីសំណាក់ចំពោះការប្រើប្រាស់ពាក្យសម្តីមិនសមរម្យមួយនេះ ។
ក្នុងនាមជាបវរកញ្ញារៀមច្បងនឹងជាអតីតបវរកញ្ញាចក្រវាឡដែលធ្លាប់ទទួលរងការរិះគន់ពីសំណាក់មហាជនជុំវិញរូបសម្បត្តិនោះ ងិន ម៉ារ៉ាឌី បានចេញមុខលើកជាយោបល់ថា «ខ្ញុំពិតជាមិនយល់ទាល់តែសោះហេតុអី្វមនុស្សមួយចំនួននៅតែមិនបានយល់ពីទឹកចិត្តការលះបង់និងភាពខិតខំប្រឹងប្រែងរបស់បេក្ខភាពទៅប្រកួតក្នុងកម្មវិធីនីមួយៗមនុស្សមិនមែនទេវតាទេ កំហុសតែងតែកើតមានតិចតួចជារឿងធម្មតាហេតុអ្វីចូលចិត្តម្ល៉េះអារបៀបរិះគន់ដើម្បីជាន់ពន្លិច ឫ bully គ្នាអីហ្នឹង ។ អំឡុងការប្រកួតបេក្ខភាពគឺត្រូវការបំផុតការលើកទឹកចិត្តពីសំណា ក់មិត្តអ្នកគាំទ្រសុំទោស បើខ្ញុំនិយាយខុស»។ ការលើកឡើងរបស់ ងិន ម៉ារ៉ាឌី ក៏មានអ្នកគាំទ្រខ្លះពេញចិត្តខ្លះទៀតលើកឡើងថាគាំទ្រតែអ្នកមានសមត្ថភាពពិតប្រាកដទេ តែក៏អរគុណដែលបានចេញទៅតំណាងប្រទេសកម្ពុជា ។ ជាមួយគ្នានោះដែរ ម៉ៃយ៉ា ដែលជាMiss Queen Cambodia ដែលកំពុងតំណាងឱ្យប្រទេសកម្ពុជានោះក៏សុំឱ្យអ្នកគាំទ្រទាំងអស់បញ្ចប់រឿងទាំងអស់ព្រោះពេលនេះនាងកំពុងត្រៀមខ្លួនប្រកួតផ្តាច់ព្រ័ត្រ Miss International Queen 2024 នៅក្នុងថ្ងៃទី ២៤ ខាងមុខនេះ៕