ជៀសវាងការយល់ច្រឡំពីសំណាក់មហាជនពេលនេះតារាចម្រៀង ហង្ស សុជាតា និងតារាសម្តែង ឌុច លីដា បានបញ្ជាក់ថាពេលនេះពួកខ្លួនទាំងពីរសុខសប្បាយជាធម្មតាទេ ហើយរឿងរ៉ាវកាលពីយប់ក៏បានដោះស្រាយចប់រួចរាល់ហើយដែរ ។ បើតាមរូបភាពពេលនេះតារាសម្តែង ឌុច លីដា និង ហង្ស សុជាតា កំពុងមានវត្តមាននៅប្រទេសថៃ ។
គួរឱ្យដឹងថាកាលពីយប់មិញមានការស៊ែរចែករំលែកវីដេអូនៅតាមបណ្តាញសង្គមថាតារាសម្តែង ឌុច លីដា និងតារាចម្រៀងហង្ស ហង្ស សុជាតា បានបើករថយន្តចូលគោលដៅ អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោករបស់អធិការដ្ឋានខណ្ឌ៧មករានឹងមិនសហការជាមួយសមត្ថកិច្ចក្នុងការពិនិត្យរកសារជាតិស្រវឹង ។
ប៉ុន្តែយ៉ាងណាសិល្បការិនីទាំងពីររូបនេះក៏បានចេញមុខបកស្រាយនៅតាមបណ្តាញសង្គមថា រឿងរ៉ាវទាំងនេះបានដោះស្រាយចប់រួចរាល់ហើយ ។ អ្នកនាង ហង្ស សុជាតា បានរៀបរាប់ថា «សូមជំរាបជូនបងប្អូនមហាជនទាំងអស់នឹងហ្វេនហ្វេននាងខ្ញុំដែរស្រលាញ់នឹងបារម្មណ៍ពីរសុខទុក្ខនាងខ្ញុំទាំងពីរចំពោះបញ្ហាបានបញ្ចប់រួចរាល់ហើយតាំងពីយប់ហ្នុង ដោយខាងប្អូនអ្នកបើកបរគាត់បានសហការណ៍ផ្លុំតាមបងប៉ូលីសហើយ បង់លុយពិន័យហើយធ្វើតាមគ្រប់យ៉ាងហើយគ្រាន់តែអត់គ្រប់កំរិតលេខទើប បាននៅនិយាយគ្នា ចឹងសូមបងប្អូនកុំមានការងើយឆ្ងល់ទៀតអី បងប្អូនpage ខ្លះគាត់លប់រួចហើយដោយគាត់យល់ តែនៅឡើយpageខ្លះទៀត គាត់ចង់គេងចំណេញពីរឿងនេះ នឹងផុសបំពុល ដើម្បីទៀមទារ viewsតែប៉ុណ្ណោះ ។
ដើម្បីតែឆ្អែតក្រពះខ្លួនអែង គ្មានវិចារណញ្ញាណមកបំពានដល់ខ្ញុំដែលគ្មានកំហុស តើបងប្អូនគិតថាសមអត់ នេះជាទង្វើរអ្វីទៅ សំរាប់បងប្អូនកាន់ page មួយចំនួន សូមពិចារណាតាមការគួរសូមអរគុណបងប្អូនសំរាប់ការដែរស្រលាញ់នឹងបារម្មណ៍ពីនាងខ្ញុំទាំងពីរ»។ក្រោយស្ងប់ស្ងាត់ការសម្តែងមួយរយៈពេលមានស្វាមីនិងកូនមកតារាសម្តែង ឌុច លីដា មិនសូវមានសកម្មភាពថ្មីៗនោះឡើយ ទើបតែចុងក្រោយនេះនាងបានលេចមុខនៅក្នុងកម្មវិធីសិល្បៈមួយចំនួនដែលមានដូចជាការថតស្ប៉តសម្អាងការជាដើម៕