header ads

Sponsor

អតីតសង្ឈល្បីលោក សាន សុជា កាន់តែមានក្តីសុខក្រោយទទួលបានចំណងដៃកូនប្រុសដំបូងបន្ទាប់ពីបានរៀបការប្រមាណជាជិតមួយឆ្នាំមក ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទោះរស់នៅប្រទេសអូស្ត្រាលីក្តី តែលោក សាន សុជា សន្យាថានឹងមិននិយាយភាសាអង់គ្លេសរហូតដល់កូនប្រុសចូលសាលារៀន ។

អ្នកគាំទ្រជាច្រើនដែលស្រឡាញ់ចូលចិត្តការចែករំលែកព្រះធម៌របស់លោកគ្រូ សាន សុជា បានបង្ហាញការសាទរចំពោះការទទួលបានចំណងដៃកូនប្រុសដែលគួរឱ្យស្រឡាញ់ដែលលោកគ្រូបានដាក់ឈ្មោះថា សុជាត ដែលលោកគ្រូបានបញ្ជាក់ថាឈ្មោះកូនប្រុសរបស់លោកគ្រូមិនមានស្រះ«ិ» ទេ ។ 


អ្វីដែលគួរឱ្យសរសើរទោះរស់នៅបរទេសក្តី តែលោក សាន សុជា បានលើកឡើងថាលោកចង់ឱ្យកូនប្រុសចេះភាសាខ្មែរឱ្យបានច្រើនពោលលោកនិងដាក់បំរាមនៅក្នុងផ្ទះដោយឱ្យក្រុមគ្រួសារសាច់ញាតិក៏ដូចជាអ្នកមកលេងទាំងអស់ត្រូវតែនិយាយភាសាខ្មែរជាមួយកូនប្រុស លុះត្រាតែកូនចូលសាលារៀនព្រោះលោកចង់ឱ្យកូនចេះភាសាខ្មែរជាមុន ។ក្នុងនោះលោក សាន សុជា រំពឹងថាការធ្វើរឿងមួយនេះចំពោះកូនប្រុសនឹងបានសម្រេចបើទោះមិនបាន១០០ភាគរយក្តី ព្រោះលោកសង្កេតឃើញនៅបរទេសក្មេងខ្លះអាយុ ៨ឆ្នាំហើយមិនចេះនិយាយមិនថាភាសាខ្មែរឬភាសាអង់គ្លេសនោះទេ ។

លោក សាន សុជា បាននិយាយថាមូលហេតុលោកធ្វើបែបនេះដោយសារលោកចងឱ្យកូនប្រុសចេះសរសេរភាសាខ្មែរនឹងមានទំនាក់ទំនងល្អជាមួយជនជាតិខ្មែរមិនថាខ្មែររស់នៅបរទេសឬខ្មែរនៅក្នុងប្រទេស នៅពេលគេមានធំឡើង។ប៉ុន្តែយ់ាងណាការទទួលបានលទ្ធផលល្អបែបណាលោកមិនទាន់ហ៊ានរំពឹងខ្ពស់នោះទេមានតែរង់ចាំតាមដានបន្តទៀត។ ការលើកឡើងរបស់លោកគ្រូ សាន សុជា ក៏បានធ្វើឱ្យមហាជនជាចអ្នកគាំទ្ររបស់លោកគ្រូពេញចិត្តនិងគាំទ្រជាច្រើនផងដែរ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post