រយៈពេលជាច្រើនឆ្នាំក្នុងអាជីពសិល្បៈគេសម្គាល់ឃើញថាតារាចម្រៀង ឈិន ម៉ានិច្ច កាន់តែទទួលបាននូវភាពជោគជ័យជាច្រើនទាំងជីវភាព កេរ្តិ៍ឈ្មោះ ហើយពេលនេះនាងក៏បោះទុនបើកជំនួញមួយបន្ថែមទៀត ។ អ្វីដែលកត់សម្គាល់ខណៈជីវិតកាន់តែជោគជ័យ ឈិន ម៉ានិច្ច បានទម្លាយពីផលវិបាកនិងការទទួលខុសត្រូវជាច្រើនក្នុងនាមជាកូនស្រីច្បងនៅក្នុងគ្រួសារមួយដែលមានជីវភាពមិនសូវធូរធារ។
គួរឱ្យដឹងថាក្រោយក្លាយជាម្ចាស់ជ័យលាភីនៅក្នុងកម្មវិធី Cambodian Idol រដួវកាលទីពីរ ឈិន មានឱកាសក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសដោយស្វ័យប្រវត្តិហើយក៏ជាឱកាសដែលនាងសាងប្រជាប្រិយភាពនិងអាចរកប្រាក់ចំណូលបានតាមរយៈអាជីពមួយនេះ ។ គិតមកដល់សព្វថ្ងៃនេះមិនត្រឹមតែមានប្រជាប្រិយភាពនោះទេតារាចម្រៀងដែលមានប្រភពមកពីខេត្តកំពង់ស្ពឺរូបនេះក៏ជាតារាស្រីដែលនិយមមានជីវភាពហ៊ឺហាមិនអន់ប៉ុន្មានដែរ ។
ប៉ុន្តែថ្មីៗនេះ ឈិន ម៉ានិច្ច បានបង្ហាញពីសម្ពាធមួយចំនួនដែលនាងត្រូវរ៉ាប់រងចំពោះគ្រួសារក្នុងនាមជាកូនស្រីច្បងថា «នាងកើតមកជាកូនបងគេ អព័ភ្វជាងគេ កំសត់ជាងគេ លំបាកជាងគេនាងរងសម្ពា!ធ ទំ!នួលខុ!សត្រូវច្រើននាងត្រូវរ៉ាប់រងការងារផ្ទះ មើលថែរប្អូនៗនាងឯកា នាងខ្វះក្ដីស្រឡាញ់…»។ការលើកឡើងរបស់តារាចម្រៀងរូបនេះក៏ទទួលបានការផ្តល់កម្លាំងចិត្តពីសំណាក់មិត្តភក្តិនិងអ្នកគាំទ្រជាច្រើនដែលសូម្បីតារាចម្រៀងរៀមច្បង ឱក សុគន្ធកញ្ញា ក៏ចូលរួមសរសើរពីភាពខ្លាំងរបស់តារាចម្រៀងស្រី រូបនេះផងដែរ ។
ពេលនេះ ឈិន ម៉ានិច្ច ក៏មិនខុសពីតារាដទៃដែរក្រៅពីការងារសិល្បៈនាងក៏ឆ្លៀតបោះទុនបង្កើតហាងសាឡនមួយដែលបានបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី ០៩ ម្សិលមិញនេះ ។ បើតាមការបង្ហើបពីសំណាក់មិត្តភក្តិបានឱ្យដឹងថាតារាចម្រៀងរូបនេះបោះទុនច្រើនគួរសមនៅក្នុងមុខរបរមួយនេះហើយមុននឹងបើកនាងក៏បានទៅសំងំរៀនជំនាញមួយនេះផងដែរ ។ ប្រភ ពនោះបានបន្ថែមថា ជិត ១០ឆ្នាំក្នុងអាជីពសិល្បៈ ឈិន ម៉ានិច្ច អាចកែប្រែជីវភាពរបស់ខ្លួនបានដូចមេឃនិងដីបើប្រៀបធៀបពីមុនចូលផលិតកម្មហង្សមាស តែអ្វីដែលស្តាយគឺលោកឪពុករបស់នាងមិនអាចនៅមើលឃើញភាពជោគជ័យនិងការតស៊ូរបស់កូនស្រី៕