header ads

Sponsor

កាលពីថ្ងៃទី ១០ ម្សិលមិញនេះ មានការចែកចាយព័ត៌មានថាកូនប្រុស នាយក្រឹម មានជំងឺឡើងឈាមដល់ទៅ ២៥បុកដល់ខួរក្បាលត្រូវចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឈ  ដែលធ្វើឱ្យមហាជនជាច្រើនមានការព្រួយបារម្ភ និងជូនពរគ្រប់គ្នា ។ ប៉ុន្តែយ៉ាងណាបើតាមការលើកឡើងរបស់តារាកំប្លែង ស្រីលាភ បានឱ្យដឹងថាតាមពិតកូនប្រុសទីពីររបស់ នាយក្រឹម បានចូលសម្រាកនៅមន្ទីរពេទ្យជាងកន្លះខែហើយ។

ទោះមិនមែនជាម្តាយបង្កើត តែ ស្រីលាភ បានបង្ហាញការព្រួយបារម្ភនិងបានបន់ស្រន់ឱ្យកូនប្រុសរបស់ស្វាមីខ្លួន ឆាប់មានសុខភាពល្អនឹងបានជាសះស្បើយដូចដើម ។ មិនតែប៉ុណ្ណោះ ស្រីលាភ ក៏បានផ្តល់កម្លាំងចិត្តឱ្យ នាយក្រឹម កុំឱ្យគិតច្រើនខ្លាចប៉ះពាល់ដល់

សុខភាព ។ 


តារាកំប្លែងរូបនេះបានរៀបរាប់ពីស្ថានភាពកូនប្រុស នាយក្រឹម ខ្លះៗថា «អស់រយៈកាលជាងកន្លះខែមកហើយ ដែលកូនប្រុសទីពីរបស់បងក្រឹម ឈ្មោះអ៊ូ ប៉ុនមុន្នីទិទ្យា មានមុខងារជា នាយទាហាន នៅមជ្ឈមណ្ឌលជាតិគ្រប់គ្រង់ កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន NPMEC (UN) បានមានជំងឺឡើងឈាមដល់ទៅ25 បុកចូលខួរក្បាល ដែលគេហៅហាជំងឺស្ត្រូប ត្រូវសង្រោះបន្ទាន់ICU នៅមន្ទីពេទ្យលោកសង្ឃមកទល់ពេលនេះ គាត់ត្រូវបាន សមាគមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ TYDA បាន ជួយសង្គ្រោះ និងពិនិត្យព្យាលបាល តាមការយកចិត្តទុកដាក់ពី សម្តេចបវរធិបតី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត»។ បន្ថែមពីនេះ ស្រីលាភ ក៏បានសង្កត់ធ្ងន់ថា «នាងខ្ញុំសូមជូនពរបួងសួងដល់ទេវតា សូមជួយតាថែរក្សា កូនចៅអោយបានឆាប់ជាសះស្បើយមានសុខភាពល្អដូចដើមវិញ កុំគិតច្រើនលោកពុក បងពិតជាគិតច្រើនទេវតានិងជួយតាមថែរក្សា»។

ជាមួយនឹងការលើកឡើងរបស់ ស្រីលាភ បានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនបានចូលរួមផ្តល់កម្លាំងចិត្តនឹងជូនពរឱ្យកូនប្រុស នាយក្រឹម ឆាប់ជាសះស្បើយនឹងមានសុខភាពល្អឡើងវិញ។ គួរឱ្យដឹងថាមុនមកភ្ជាប់ស្នេហ៍ជាមួយតារាកំប្លែងរួមក្រុម ស្រីលាភ ដោយទទួលបានចំណងដៃកូនភ្លោះស្រីពីររូប តារាកំប្លែង នាយក្រឹម និងភរិយាទីមួយក៏មានកូនប្រុសស្រីចំនួនបួននាក់

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post