header ads

Sponsor

បើគិតមកដល់ពេលនេះរយៈពេលជិត៥ឆ្នាំហើយដែលតារាសម្តែង កែវ ពេជ្រពិសី បានរួមរស់ជាមួយស្វាមីជាអ្នករស់នៅប្រទេសកាណាដានឹងទទួលបានចំណងដៃកូនប្រុសដ៏គួរឱ្យស្រឡាញ់មួយនាក់ដែលមានវ័យជិតបួនឆ្នាំ តែយ៉ាងណារហូតមកដល់ពេលនេះនាងនិងកូនប្រុសនៅបន្តរស់នៅក្នុងស្រុកខ្មែរនៅឡើយ ។

គួរឱ្យដឹងថា កែវ ពេជ្រពិសី ជាតារាសម្តែងដែលមានឈ្មោះល្បីល្បាញកាលពីជិត ១០ឆ្នាំមុនដែលនាងលេចមុខនៅក្នុងការសម្តែងខារ៉ាអូខេ រឿងដុំ និងរឿងភាគទូរទស្សន៍ជាច្រើនក្នុងតំណែងជាតួឯក ។ ប៉ុន្តែចុងក្រោយនេះ កែវ ពេជ្រពិសី នៅតែស្ងប់ស្ងាត់សកម្មភាពសិល្បៈដដែលបើទោះនាងបានប្រកាសប្រឡូកក្នុងអាជីពនេះវិញក្តី ។ ចុងក្រោយនេះ កែវ ពេជ្រពិសី ក៏បានងាកមកចាប់យកមុខរបរដែលកំពុងពេញនិយមនាសម័យបច្ចុប្បន្នគឺការលក់ផលិតផលនៅតាមអនឡាញ ។


ក្នុងនោះក៏មានអ្នកគាំទ្រខ្លះបានបង្ហាញការងឿងឆ្ងល់ថាហេតុអ្វី កែវ ពេជ្រពិសី មិនចេញទៅរស់នៅជាមួយស្វាមីឯទឹកដីប្រទេសកាណាដាដូចសិល្បករការិនីមួយចំនួនដែលមានភរិយា ឬស្វាមីជាអ្នករស់នៅក្រៅប្រទេស ។

បើតាមការលើកឡើងពីសំណាក់តារាសម្តែងស្រីរូបនេះបានឱ្យដឹងថាអ្នកនាងក៏មានគម្រោងក្នុងការចេញទៅរស់នៅជាមួយស្វាមីដែរ តែរង់ចាំមួយរយៈសិនពោលអ្នកនាងចង់រកប្រាក់ចំណួលឱ្យបានច្រើនមុននឹងចាកចេញទៅរស់នៅជុំគ្នាជាមួយស្វាមី។ បើតាមគម្រោងនាងនឹងចេញទៅរស់នៅទីនោះពេលកូនប្រុសមានវ័យ ៥ឆ្នាំ ។
អ្វីដែលកត់សម្គាល់បើទោះរស់នៅជើងមេឃម្ខាងម្នាក់ក្តី តែ កែវ ពេជ្រពិសី មិនបារម្ភខ្លាចស្វាមីក្បត់ចិត្តឡើយពោលអ្នកនាងបានសរសើរស្វាមីពេញៗមាត់ថាជាបុរសល្អផ្តល់ភាពកក់ក្តៅមិនថាទំនុកចិត្តឬការទំនុកបម្រុងមកលើគ្រួសារនោះឡើយ។បើតាមបំណងអ្នកនាងនិងស្វាមីចង់បានកូនទីពីរហើយបើអាចទៅរួចចង់បានកូនស្រី ។ ទោះមិនមានសកម្មភាពថ្មីនៅក្នុងសិល្បៈ ក្តី តែ កែវ ពេជ្រពិសី ក៏បានលេចមុខនៅក្នុងកម្មវិធីសិល្បៈមួយចំនួនជាមួយមិត្តរួមអាជីពផងដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post