header ads

Sponsor

ដើម្បីកុំឱ្យហ្វេន ហ្វេន​ស្ងាត់តារាចម្រៀង សោភា ទេពី បានចេញមុខCover បទចម្រៀងរ៉េបរបស់ផ្ទះលេខ២មួយបទនៅតាមបណ្តាញសង្គមធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើនបានចូលទៅបញ្ចេញមតិរិះគន់ព្រោងព្រាត ។ មិនមែនជាលើកដំបូងទេកន្លងមក សោភា ទេពី ក៏ធ្លាប់ទទួលរងការឌឺដងបែបនេះដែរក្រោយពីនាងច្រៀងបទជាភាសាវៀតណាម ។


បើទោះមិនមែនជាតារាចម្រៀងនៅក្នុងទ្រនំណាមួយជាក់លាក់ តែតារាចម្រៀង សោភា ទេពី ហាក់ដូចជាមានទីផ្សារការងារគួរសម ពោលនាងលេចមុខនៅក្នុងការប្រគំតន្ត្រីនានាជាច្រើនមិនថានៅតាមបណ្តារខេត្តឬនៅតាមស្ថានីយទូរទស្សន៍នានានោះទេ ។

មួយវិញទៀត តារាចម្រៀងវ័យក្មេងរូបនេះក៏តែងលេចមុខនៅក្នុងកម្មវិធីផ្លូវការមួយចំនួន ជាមួយនឹងការបង្ហើរបទចម្រៀងជាភាសាវៀតណាម តែយ៉ាងណានាងបានបដិសេធថាខ្លួនមិនមែនជាជនជាតិវៀតណាមទេគ្រាន់តែនាងអាចចេះច្រៀងបទចម្រៀងបានច្រើនភាសា។ អ្វីដែលគួរឱ្យចាប់អារម្ម ណ៍ដើម្បីSurprise ដល់អ្នកគាំទ្ររបស់ខ្លួនថ្មីៗនេះតារាចម្រៀង សោភា ទេពី បានCover បទចម្រៀងរ៉េបជាភាសាថៃមួយបទ ដោយមានការតុបតែងខ្លួនជាសិស្សសាលាយ៉ាងឃ្យូតផង ដែរ ។​

មិនខុសរាល់លើកឡើយសម្រាប់បទចម្រៀងរ៉េបជាភាសាថៃមួយបទរបស់តារាចម្រៀង សោ ភា ទេពី គេសង្កេតឃើញមានអ្នកចូលទៅខមិនលេបខាយ និងរិះគន់ជាបន្តបន្ទាប់ដែលខ្លះបាននិយាយថា«មានថៃណាចង់បាននាងទេទេពកោសល្យពេញខ្លួន បើចង់បានខ្ញុំចេញថ្លៃសេវាផ្ញើរឆ្លងប្រទេសឲ្យ» «ជ្រូកថៃពុលមេនអូន?» «ទេពី ជារបស់ថៃ100%» «ពូកែធ្វើឆ្គួតមេសឡើងសម» «ខ្មែរគ្មានអ្នកគ្រាំទ្របកក្បាលទៅធ្វើCoverបទថៃ🤌🏼🧠គិតថៃគេគោរពស្រឡាញ់នឹងហា៎ ធ្វើខ្លួនឲ្យតែល្អៗមករកគំនិតល្អៗមក មិនខ្វះខ្មែរគាំទ្រទេ»។ ទោះមានការ រិះគន់ជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមក្តី តែ សោភា ទេពី ហាក់មិនបានខ្វល់ខ្វាយឬចេញមុខបកស្រាយនោះទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post