header ads

Sponsor

ដោយសារត្រូវចូលរួមបង្ហាញក្បាច់គុនល្បុក្កតោក្នុងព្រឹត្តិការណ៍មហោស្រពហើយនឹង ត្រៀមចូលរួមប្រកួតក្បាច់គុនចម្រុះដណ្តើមពានរង្វាន់ផងនោះពេលនេះតារាសម្តែងរូបស្រស់ ពេជ្រ ចរណៃ បានប្រឹងប្រែងព្យាយាមហ្វឹកហាត់ពង្រឹងសមត្ថភាពដោយគ្មានការត្អូញតែ្អរបើទោះសុខភាពមិនសូវល្អប្រសើរក្តី ។
ជឿជាក់ថាអ្នកគាំទ្រប្រាកដជាស្គាល់ហើយថាក្រៅពីអាជីពជាអ្នកសម្តែង ពេជ្រ ចរណៃ ក៏ជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោដ៏ល្បីឈ្មោះម្នាក់ដែរ ។ កន្លងមកមហាជនជាច្រើនបានឃើ ញតាមរយៈការបង្ហាញស្នាដៃរបស់នាងនៅក្នុងកម្មវិធីធំៗមួយចំនួនទាំងក្នុងនិងក្រៅប្រទេសផងដែរ ។ អ្វីដែលគួរឱ្យកត់សម្គាល់នៅចុងខែកញ្ញាខាងមុខនេះ ពេជ្រ ចរណៃ ក៏នឹងត្រៀមបង្ហាញក្បាច់គុនល្បុក្កតោរួមជាមួយកូនសិស្សរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍មហោស្រពបុរាណខ្មែរ។ក្រៅពីត្រៀមនឹងបង្ហាញក្នុងព្រឹត្តិការណ៍មហោស្រពបុរាណខ្មែរ ពេជ្រ ចរណៃ ក៏ត្រៀមនឹងចូលរួមប្រកួតក្បាច់គុនចម្រុះដើម្បីដណ្តើមពានរង្វាន់នៅក្នុងអំឡុងខែតុលាទៀតផង ។

ដោយសារ ត្រូវបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សំខាន់ជាបន្តបន្ទាប់នេះបានធ្វើឱ្យតារាស្រីរូបនេះចំណាយពេលហ្វឹកហាត់ពង្រឹងសមត្ថភាពរបស់ខ្លួនស្ទើរមិនមានពេលសម្រាកដើម្បីឱ្យការបង្ហាញក្បាច់គុនល្បុក្កតោនាពេលខាងមុខនេះមានភាពរលូនល្អ ។

 មិនមែនមានតែ ពេជ្រចរណៃ ម្នាក់ទេសូម្បីតែកូនសិស្សរបស់នាងជាង ១០នាក់ទៀតក៏កំពុងមមាញឹកនៅក្នុងការហ្វឹកហាត់សមត្ថភាពរបស់ខ្លួនដែរ។ដ្បិតការសម្តែងក្បាច់គុនល្បុក្កតោនៅក្នុងព្រឹត្តិ ការណ៍មហោស្រព មិនទទួលបានប្រាក់កម្រៃក្តី តែតារាសម្តែងសម្បុរស្រអែមស្រស់ ពេជ្រ ចរណៃ បានលើកឡើងថា នាងពេញចិត្តនៅក្នុងធ្វើរឿងមួយនេះហើយដើម្បីជាការផ្តល់កម្លាំងចិត្តដល់រូបនាងក៏ដូចជាសិល្បករ សិល្បការិនីទាំងអស់  ពេជ្រ ចរណៃ សំណូមពរឱ្យមហាជនខ្មែរចូលរួមគាំទ្រទស្សនានៅមហោស្រពបុរាណខ្មែរឱ្យបានច្រើនកុះករដោយសារឆ្នាំនេះមានការរៀបចំអធិកអធមជាងរាល់ឆ្នាំ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post