header ads

Sponsor

ស្មានតែតារាចម្រៀង ឱក សុគន្ធកញ្ញា ជាតារាដំបូងដែលធ្វើ Solo Concert នឹងច្រៀងដល់ទៅ៣៩បទតែម្នាក់ឯង ដឹងអីថ្មីៗនេះតារាចម្រៀងសំឡេងផ្អែម ម៉េង កែវពេជ្ជតា បានចេញមុខបញ្ជាក់ថាអ្នកនាងធ្លាប់ធ្វើ Solo Concert នៅក្នុងប្រទេសបានពីរដង ហើយបើនៅក្រៅប្រទេសវិញរាប់ភ្លេចទៅហើយ ។

ក្រោយពីតារាចម្រៀងលំដាប់ជួរមុខប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា ធ្វើ Solo Concert ដោយជោគជ័យនោះស្រាប់តែ ហ្វេន ហ្វេន តារាចម្រៀង ម៉េង កែវពេជ្ជតា បានជមុ្រញឱ្យអ្នកនាងធ្វើ Solo Concert ព្រោះអ្នកនាងក៏ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសនិងមានបទចម្រៀងពិរោះៗជាច្រើនបទមិនថាបទមនោសញ្ចេតនាឬបទញាក់កន្ត្រាក់អារម្មណ៍ឡើយ ។


មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តម្ចាស់បទ«មនុស្សដំបូង»រូបនេះឱ្យមហាជនរង់ចាំព្រោះអ្នកនាងត្រូវជ្រើសរើសបទចម្រៀងជាមុនសិន។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើលនោះតារាចម្រៀង ម៉េង កែវពេជ្ជតា បានបញ្ជាក់ថាអ្នកនាងធ្លាប់ធ្វើ Solo Concert​ ពីរដងមកហើយពោលតាំងពីឆ្នាំ ១៩៩៧ម្លេះ។ អ្វីដែលគួរឱ្យលាន់មាត់អ្នកនាងប្រាប់ថាក្នុងមួយលើកៗអ្នកនាងច្រៀងមិនតិចជាង ៥០បទឡើយ ។

តារាចម្រៀង ម៉េង កែវពេជ្ជតា បានរៀបរាប់ថា «មាន​ Fans ជាច្រើនទាំងក្នុងប្រទេសក្រៅប្រទេស​ដែលសំណូមពរហើយសំណូមពរទៀតអោយ ពេជ្ជតា ធ្វើ​ Solo Concert ។ សូមអរគុណណាស់ដែលនៅតែជឿជាក់ ពេជ្ជតា​ ។ មិនចម្លែកទេ​សម្រាប់ពេជ្ជតា​ ព្រោះបើសិនជាពេជ្ជតាធ្វើ​ Solo Concert​ ក្នុងស្រុកលើក​នេះ​ គឺជាលើកទី​៣​ហើយរាប់តាំងពីឆ្នាំ​1997​ មក​ ហ្វេនៗជាច្រើនធ្លាប់បានឃើញនិងចងចាំ​។ចំណែកក្រៅស្រុក​វិញមិនបាច់រាប់ទេ​ច្រើន​ពេក​ ​ ហើយក្នុងមួយលើកៗច្រៀងមិនតិចជាង​ 50បទឡើយមានតែលើស​ផង​ មានគ្រប់ចង្វាក់​ គ្រប់​រសជាតិ​អោយតែភ្លេងចេះលេង​ និងអាស្រ័យដោយពេលវេលាដែលគេអោយយើង។

ចាំបន្តិចណា​Fans​ណា៎​ ចាំ ពេជ្ជតា រកបទច​ម្រៀងសិន​មិនដឹងថាត្រូវច្រៀងបទណាទុកបទណីទេ»។​ការរៀបរាប់របស់តារាចម្រៀង ម៉េង កែវពេជ្ជតា បានធ្វើឱ្យអ្នកគាំទ្រមានការរីករាយជាខ្លាំងហើយរំពឹងថា Solo Concert របស់អ្នកនាងនឹងលេចរូបរាងនៅក្នុងពេលដ៏ខ្លីខាងមុខ ។ ក្រៅពីតារាចម្រៀង ម៉េង កែវពេជ្ជតា តារាចម្រៀង មាស សុខសោភា និងតារាចម្រៀង ព្រាប សុវត្ថិ ក៏ត្រូវបាន ហ្វេន ហ្វេន ជមុ្រញឱ្យធ្វើការប្រគំតន្រ្តីទោលព្រោះថាពួកគេសុទ្ធតែជាតារាល្បីលំដាប់ប្រទេសហើយម្នាក់ៗមានបទចម្រៀងរាប់ពាន់បទដែលសុទ្ធសឹងជាបទពិរោះៗថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post