មានការយល់ស្របនឹងការលើកឡើងរបស់លោក គួច ខេវិន ដែលបានបង្ហោះសារវែងអន្លាយនិងស៊ីជម្រៅជាខ្លាំងដោយលោកនិយាយថាប្រជាជាតិខ្មែរមានអ្វីៗល្អប្រពៃស្ទើរគ្រប់យ៉ាង រាប់ទាំងកេរ្តិ៍ដំណែលជាមហាប្រាង្គប្រាសាទដ៏អច្ឆរិយរបស់ដូនតាដែល មិនចាំបាច់ឱ្យពួកបរទេសមកជួយកសាង។ប៉ុន្តែគ្មាននរណាដែលជឿថាយុវជនខ្មែរសម័យនេះជាកូនចៅនៃពូជពង្សសាងអង្គរដ៏មហាអច្ឆរិយៈ?បើកំប៉ុងស្រាបៀរឆ្អឹងគ្រឿងក្លែមពង្រាយពេញសួនមុខប្រាសាទដោយយុវជនប្រមឹកនោះ។
លោក គួច ខេវិន ដែលត្រូវគេស្គាល់ថាជាអតីតអ្នកផលិតកម្មវិធីដែលមានប្រជាប្រិយភាពម្នាក់ ហើយជារឿយៗលោកតែងចែករំលែកក៏ដូចជាចូលរួមបញ្ចេញយោបល់ល្អៗមួយចំនួននៅក្នុងសង្គម ។ តួយ៉ាងនៅក្នុងថ្ងៃទី ២៦ នេះលោកបានលើកជាទស្សនៈដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅថា«ការផ្សាយចេញទៅនូវព័ត៌មានតាមបណ្តាញសង្គមអំពីដំណើរមកកាន់ស្រុកខ្មែរជាលើកទីពីររបស់តារាបាល់ទាត់ (Football player, Game player, & YouTuber) អន្តរជាតិស្បែកខ្មៅ IShowSpeed ហើយត្រូវបានទទួលស្វាគមន៍ដោយភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ពីសំណាក់យុវជនខ្មែរគ្មានរបៀបបើទោះជាមិនទូទៅក៏វាបានធ្វើឱ្យប៉ៈពាល់និងបាត់បង់យ៉ាងខ្លាំងនូវកិត្តិយស សេចក្តីថ្លៃថ្នូរនិងសិលធ៌មរបស់ប្រជាជាតិខ្មែរទាំងមូល។
ភាពពពាក់ពពូនលោតផ្លោះរបងចូលទៅក្នុងសារមន្ទីរជាតិរត់ប្រសេចប្រសាចបញ្ចេញអកប្បកិរិយាច្រឡោង ណខាមដើម្បីថតរូប គោះកញ្ចក់រថយន្តបង្ហាញមុខឱ្យជាប់ជាមួយ Speed ត្រូវបានសងត្រឡប់មកវិញនូវការជេរប្រមាថចំពោះយុវជនមួយក្រុមប៉ុណ្ណោះតែវាធ្វើឱ្យអាប់ឱនថោកទាបដល់ កេរ្តិ៍ឈ្មោះរបស់ប្រជាជាតិខ្មែរទាំងមូលក្រោមក្រសែភ្នែកបរទេស។
ការណែនាំឱ្យ Speed តារាបាល់ទាត់ស្បែកខ្មៅលំដាប់អន្តរជាតិមកកាន់ប្រទេសកម្ពុជាក្នុងគោលបំណងល្អដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ប្រពៃណីបដិសណ្ឋារកិច្ចតាមបែបខ្មែរ ប្រកបដោយសិលធម៌នៃប្រជាជាតិរបស់ប្រទេសដ៏អច្ឆរិយដើម្បីទាក់ទាញឱ្យទេសចរណ៍ពិភពលោកចូលមកកំសាន្តក៏ប៉ុន្តែអ្វីៗវាផ្ទុយពីការគិតនិងត្រូវខាតបង់បន្ថែមទៅវិញ។របៀបស្វាគមន៍គ្មានរបៀបរៀបរយការណែនាំដែលមិនដឹងខ្យល់ស្អីកាយវិការច្រង៉េងច្រង៉ាងច្រឡោងខាមបែបបាតផ្សារដែលពួកយុវជនខ្មែរមួយហ្វូងប្រព្រឹត្តិទៅលើSpeedរហូតគេរត់ត្រឡប់ទៅវិញទាំងយប់ តើជាកំហុសឬត្រូវស្តីបន្ទោសអ្នកណា? តាមពិតទៅប្រជាជាតិខ្មែរមានអ្វីៗដែលល្អប្រពៃរ៍ស្ទើរតែគ្រប់យ៉ាង រាប់ទាំងកេរ្តិ៍ដំណែលជាមហាប្រាង្គប្រាសាទដ៏អច្ឆរិយៈរបស់ដូនតាដែល មិនចាំបាច់ឱ្យពួកបរទេសមកជួយកសាងមានយ៉ាងច្រើនកុះករទុកបន្តឱ្យកូនចៅអាចរកលុយបានរាប់លានដុល្លា ប៉ុន្តែបែរជាយើងភ្លេចគិតនូវសិលធ៏មដ៌ផូរផង់របស់ខ្លួន។
យើងចេះឈឺចាប់នៅពេលដែលពួកបរទេសគេជេរយើងយ៉ាងត្រជាក់ថា"គ្មាននរណាឡើយដែលជឿថាយុវជនខ្មែរសម័យនេះជាកូនចៅនៃពូជពង្សសាងអង្គរដ៏មហាអច្ឆរិយៈ" ? បើកំប៉ុងស្រាបៀឆ្អឹងគ្រឿងក្លែមពង្រាយពេញសួនមុខប្រាសាទដោយយុវជនប្រមឹកនោះ?គឺគេងាយនឹងជឿ! ។ ប្រសិនបើដួងវិញ្ញាណខន្ធនៃមហាបុព្វបុរសខ្មែរពិតជាពូកែសក្ដិសិទ្ធិមែន សូមលោកប្រមែប្រមូលនូវសិលធម៌ សុជីវធម៌ គុណធម៌ ដ៏ល្អផូរផង់មកសាបព្រួសឱ្យដុះដាលក្នុងខួរក្បាលកូនខ្មែរវិញផង»៕