header ads

Sponsor

មិនខុសពីរាល់ឆ្នាំឡើយពិធីការិនី លី ម៉ារីណា បានរៀបចំពិធីខួបកំណើតសម្រាប់កូនប្រុសជាទីស្រឡាញ់របស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុនដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងសិល្បៈ ។ អ្វីដែលធ្វើឱ្យតារាសម្តែងរូបនេះកាន់តែរំភើបនោះគឺមានការយកចិត្តទុកដាក់ពីសំណាក់ស្វាមីលោក ទៀង ច័ន្ទសារ ដូចឪពុកបង្កើត ។ 
លី ម៉ារីណា ត្រូវបានគេចាត់ទុកជាសិល្បការិនីដែលមានកម្មវិធីញឹកញាប់ជាងគេពោលអ្នកនាង តែងរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួន និងកូនប្រុសជារៀងរាល់ឆ្នាំដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើន ។ 

សម្រាប់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរតារាសម្តែងសាច់សខ្ចីរូបនេះបានធ្វើខួបកំណើតឱ្យកូនប្រុស  សាត ថៃសាន់ គម្រប់អាយុ ១០ឆ្នាំនៅភោជនីយដ្ឋាន វីហ្វេ្រនបឹងកក់ដោយក្នុងនោះគេសង្កេតឃើញលោក ទៀង ច័ន្ទសារ បានបង្ហាញភាពកក់ក្តៅនិងកាយវិការយកចិតទុកដាក់ចំពោះកូនប្រុសអ្នកនាង លី  ម៉ារីណា ដូចជាកូនបង្កើតរបស់ខ្លួនដែលមើលទៅពិតជាមានសុភមង្គលជាខ្លាំង ។ សម្រាប់ឆ្នាំនេះដែរគេមិនបានឃើញលោក សាត ចាន់ថន ដែលជាឪពុកបង្កើតបង្ហោះសារជូនពរកូនប្រុសរបស់ខ្លួនដូចឆ្នាំកន្លងមកនោះទេ ។ អ្នកសិល្បៈជាច្រើនសុទ្ធតែលាន់មាត់ថាក្រោយសាងគ្រួសារថ្មីអ្នកនាង លី ម៉ារីណា កាន់តែមានភាពស្រស់ស្រាយ និងមានក្តីសុខជាងមុន ហើយជារៀងរាល់លើកតារាសម្តែងរូបនេះតែងបង្ហោះសារសរសើរដល់ស្វាមីក្រោយរបស់ខ្លួនពេញមាត់ៗជាសាធារណៈទៀតផង ។ 
 

បើគិតមកដល់ពេលនេះអ្នកនាង លី ម៉ារីណា បានរៀបការប្រមាណ ជា៩ខែហើយ តែអ្នកនាងក៏មិនទាន់ទទួលបានសមាជិកថ្មីនៅឡើយទេ ។ បើទោះជាមានស្វាមីក្តី តែ លី ម៉ារីណា នៅតែបន្តអាជីពសម្តែងដូចមុនដោយសារស្វាមីមិនបានហាមឃាត់ លោកបានយល់ច្បាស់ពីការងារនេះព្រោះលោកក៏ធ្លាប់ជាអតីតតារាសម្តែងម្នាក់ដែរ ។ ក្រៅពីការងារសិល្បៈ លី ម៉ារីណា ក៏មានមុខជំនួញបន្ទាប់បន្សំនៅក្នុងដៃមួយចំនួនដែលសព្វថ្ងៃកំពុងដំណើរការរលូនជាធម្មតា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post