header ads

Sponsor

មិនដែលបង្ហាញរូបភាពមានផ្ទៃពោះនៅតាមបណ្តាញសង្គមម្តងណាទេ តែស្ងាត់ៗនៅក្នុងថ្ងៃទី ៣០នេះតារាកំប្លែង ប៉េងប៉ោង បានបង្ហាញមុខសមាជិកថ្មីដែលអះអាងថាបានសម្រាលនៅក្នុងថ្ងៃទី ៣០នេះ។ ក្នុងនោះតារាកំប្លែងរូបនេះបានលើកឡើងថាស្គាល់រស់ជាតិនិងគេហើយអាយុគ្រាន់តែជាតួលេខទេ ។

បើគិតមកដល់ពេលនេះតារាកំប្លែង ប៉េងប៉ោង និងជាកូនស្រីរបស់អតីតតារាកំប្លែង វីតាមីនសេ រៀបការប្រមាណជាជិត ២០ឆ្នាំហើយ ហើយអ្នកនាងក៏មិនទាន់មានកូនប្រឡែងលេងនោះដែរ ។ គេចាំបានថាកន្លងមកតារាកំប្លែងរូបនេះបានប្រាប់ថា មូលហេតុមិនអាចមានកូនដោយសារអ្នកនាងមានសុខភាពមិនសូវល្អប្រសើរ តែយ៉ាងណាអ្នកនាងជឿជាក់ថានឹងអាចមានកូនបានបើទោះអ្នកនាងមានវ័យច្រើនក្បែរ ៥០ឆ្នាំក៏ដោយ ។


 អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងថ្ងៃទី ៣០នេះ តារាកំប្លែង ប៉េងប៉ោង បានបង្ហោះរូបភាពទារកតូចភ្ជាប់ដោយសារយ៉ាងរីករាយថា «ស្គាល់រស់ជាតិនិងគេហើយអាយុគ្រាន់តែជាទូរលេខទេអបអរសាទរសមាជិកថ្មីនៃត្រកូលលោកតាវីតាមីនសេអូនឈ្មោះ សុមនា សូមជម្រាបសួរលោកតាលោកយាយអ៊ំពូមីងពុកម៉ែបងប្អូនអូនកើតនៅថ្ងៃចន្ទ១៣រោជខែភទ្របទឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨៣០/០៩/២០២៤ម៉ោង០៩.០៥ អរគុណលោកគ្រូពេទ្យអ្នកគ្រូពេទ្យនៃមន្ទីរពេទ្យសុខលាភមេត្រី ៣គីឡូ៦ខាំចា៎»។

ការលើកឡើងរបស់តារាកំប្លែង ប៉េងប៉ោង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលព្រោះមិនដែលដឹងថាមានផ្ទៃពោះ ណាមួយគេមិនដែលឃើញអ្នកនាងបង្ហាញរូបភាពពរពោះជាសាធារណៈម្តងណាឡើយ ។ ក្នុងនោះក៏មានអ្នកខ្លះបានសួរបញ្ជាក់ទៅតារាកំប្លែង ប៉េងប៉ោង ថាជាកូនអ្នកនាងឬមិនមែន? តែខ្លះទៀតបានចូលរួមអបអរនិងត្រេកអរក្រោយឃើញ ប៉េងប៉ោង ទទួលបានកូនដូចក្តីប្រាថ្នា ។ ទោះរៀបការច្រើនឆ្នាំ តែជីវិតគូរបស់ ប៉េងប៉ោង ត្រូវបានគេមើលឃើញថាមានភាពស្អិតរមួតនិងផ្អែមល្ហែមមិនចាញ់គូស្នេហ៍ថ្មីថ្មោងនោះទេ ។ ចុងក្រោយនេះតារាកំប្លែង ប៉េងប៉ោង មិនសូវបង្ហាញមុខនៅក្នុងអាជីពសិល្បៈប៉ុន្មានឡើយ។ កន្លងមកអ្នកនាង និងស្វាមីងាកទៅប្រកបរបរស្រែចំការវិញម្តង  តែយូៗម្តងអ្នកនាងក៏បានបង្ហាញមុខនៅក្នុងកម្មវិធីសិល្បៈផងដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post