header ads

Sponsor

ក្រោយពីអតីតតារាចម្រៀង សាពូន មីដាដា លើកដៃសំពះសុំការអាណិតពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីសុំដីដែលស្ថិតនៅតាមក្រវ៉ាត់ព្រំដែននៅក្នុងតំបន់ CLV ដើម្បីធ្វើទៅរស់នៅទីនោះពេលនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លើយតបទៅអតីតតារាចម្រៀងរូបនេះថា អរគុណដែលចង់ទៅការពារព្រំដែន តែសម្រាប់ការឱ្យដីទៅលោកគឺមិនអាចទេ ។


គួរឱ្យដឹងថាកាលពីពេលថ្មីៗនេះម្ចាស់បទ «ពុកអើយម៉ែអើយ» បានចេញមុខលើកដៃសំពះ នៅតាមបណ្តាញសង្គមដើម្បីសុំដីតូចល្មមស្ថិតនៅតាមបណ្តោយព្រំដែននៅក្នុងតំបន់ CLV ដែលមានទទឹង ១៥ ម៉ែត្រ និងបណ្តោយ ២៥ ម៉ែត្រ ដើម្បីលោកសង់ខ្ទមទៅរស់នៅទីនោះក៏ដូចជា

ការពារនៅតាមតំបន់ព្រំដែន មិនថាព្រំដែន វៀតណាម ឬ ព្រំដែនឡាវ។

ប៉ុន្តែយ៉ាងណាសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីពេលថ្មីៗនេះថា សម្តេចអរគុណដល់លោក សាពូន មីដាដា ដែលស្ម័គ្រចិត្តចង់ទៅរស់នៅការពារព្រំដែនជាការល្អណាស់ តែលោក សាពូន មីដាដា អាចជួយនៅក្នុងរូបភាពផ្សេង។សម្រាប់ការសុំដីរបស់លោក សាពូន មីដាដា សម្តេចមិនអាចជួយបានទេដោយទុកដីឱ្យអ្នកអត់ដីពិតប្រាកដ។

ដើម្បីឱ្យកាន់តែច្បាស់លោក សាពូន មីដាដា ក៏បានបង្ហោះសារបញ្ជាក់ថាសព្វថ្ងៃលោកគ្មានផ្ទះ គ្មានដីឡើយ ។ លោកបានរៀបរាប់ក្នុងសំណេរថា «ប្អូនសូមគោរពនូវការតបឆ្លើយរបស់សម្តេចបងដ៏ខ្ពង់ខ្ពស់បំផុតទាន តែបច្ចុប្បន្ននេះប្អូនគ្មានផ្ទះគ្មានដីទេសូម្បីមួយចម្អាម ប្អូនសូមគ្រាន់តែចូលរួមចំណែកក្នុងការ ការពារព្រំដែនជាតិ ទៅរស់នៅតាមក្រវ៉ាត់ព្រំដែនកម្ពុជា ឡាវ វៀតណាមប៉ុណ្ណោះទាន»។គេមិនទាន់ដឹងថាតើអតីតតារាចម្រៀង សាពូន មីដាដា អាចទទួលបានដីសម្រាប់ការទៅរស់នៅតាមតំបន់ព្រំដែនCLVដូចបំណងរបស់លោកឬបែបណានោះឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post