header ads

Sponsor

ផ្ទុះការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមតិកតុកក្រោយបានឃើញតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ពេជ្រ ថៃ បានច្រៀងចម្រៀងនៅក្នុងវត្តមួយនៅក្នុងខេត្តបាត់ដំបងដែលជាស្រុកកំណើតរបស់ ពេជ្រ ថៃ តែម្តង ។ ក្នុងនោះក៏មានមហាជនជាច្រើនចូលទៅបញ្ចេញមតិរិះគន់ដោយគិតថាជារឿងមិនសមរម្យព្រោះទីអារាមជាកន្លែងសក្ការៈបូជាស្ងប់ស្ងាត់មិនគួរបកស្រាយបទចម្រៀងបែបនេះឡើយ ។

នៅក្នុងថ្ងៃទី ០១នេះគេសង្កេតឃើញគណនីយតិកតុកមួយបានបង្ហោះវីដេអូតារាចម្រៀង ពេជ្រ ថៃ ដែលបានឈរបកស្រាយបទចម្រៀងដែលមានចំណងជើងថា «បងដើរមាត់ស្ទឹង»ជាបទរបស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត នៅក្នុងវត្តមួយនៅខេត្តបាត់ដំបង ។ ការបកស្រាយបទចម្រៀងរបស់ ពេជ្រ ថៃ  ក្នុងពេលដែលមានព្រះសង្ឃ និងពុទ្ធបរិស័ទ្ធជាច្រើនមានវត្តមាននៅក្នុងសាលាឆាន់ ។

 ប៉ុន្តែយ៉ាងណាគណនីយតិកតុកនោះមិនបានបញ្ជាក់ថាតើការបកស្រាយបទចម្រៀងរបស់ ពេជ្រ ថៃ ជាការសំណូមពរពីសំណាក់មហាជនឬបែបណាឡើយ ។

វីដេអូបកស្រាយបទចម្រៀងរបស់ ពេជ្រ ថៃ ក៏ទទួលបានការបញ្ចេញមតិរិះគន់ជាច្រើនពីសំណាក់មហាជន។ម្នាក់បានសម្តែងការមិនពេញចិត្តដោយបានបញ្ចេញជាយោបល់ថា«កន្លែ ងសក្ការៈមិនមែនកន្លែងមហោស្រពទេប្អូនប្រុស» «ចប់បាត់KTVនៅក្នុងវត្ត» «ច្រៀងឱ្យមើលទីតាំងផង»

« ហ៊ឺអង្គុយបត់ជើងស្តាប់ក្មេងច្រៀងក្នុងវត្ត» «ច្រៀងឱ្យមើលទីតាំង »និយាយតាមមើលឃើញចាស់ៗមកបត់ជើងស្តាប់ធម៌ឬស្តាប់ចម្រៀងទោះក្នុងលក្ខខណ្ឌអ្វីក៏មិនសមស្របព្រោះនៅក្នុងសាលាឆាន»។ ប៉ុន្តែយ៉ាងណាក៏មានអ្នកខ្លះលើកឡើងថាកុំទាន់អាលរិះគន់ឬវិភាគបែបអវិជ្ជមានអីព្រោះអាចមានអ្នកសំណូមពរឱ្យ ពេជ្រ ថៃ ច្រៀងដូច្នេះត្រូវធ្វើតាមសំណូមពរអ្នកគាំទ្រហើយមិនមានបញ្ហាអ្វីទេ ។ ដោយសារតែវីដេអូនោះទទួលរងការរិះគន់ច្រើនពេកក្រោយមកគណនីយតិកតុកនោះក៏បានលុបវីដេអូនោះចេញភ្លាមៗដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post