មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនក្រោយពីបានដឹងថាហាងលក់សម្លៀកបំពាក់របស់តារាចម្រៀង ហ្សូណូ ត្រូវបានរថយន្តប្រភេទបាឡែនមួយគ្រឿងបុកពេញទំហឹងបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរតែយ៉ាងណាមិនមានអ្នកណារងរបួសនៅក្នុងហេតុការណ៍នេះឡើយ។
មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញឧបទ្ធវហេតុគ្រោះថ្នាកចរាចរណ៍ដែលបង្កឡើងដោយបុរសម្នាក់បានបើករថយន្តម៉ាកបាឡែនរួចថយក្រោយ ក៏ជ្រុលចូលទៅបុកហាងសម្លៀកបំពាក់របស់តារាចម្រៀង ហ្សូណូ បណ្តាលឱ្យរងការខូចខាតជញ្ជាំង ផ្ទាំងកញ្ចក់ ព្រមទាំងសម្ភារៈមួយចំនួននៅក្នុងហាង តែជាសំណាងល្អមិនបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៏នេះឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ័នេះកើតឡើងនៅវេលាម៉ោងប្រមាណជា១២ ថ្ងៃត្រង់ នៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ ២០២៤ នេះដែលក្រោយកើតហេតុជនបង្ក បានសម្រេចបញ្ចប់រឿងដោយការផ្តល់សំណងទៅតារាចម្រៀង ហ្សូណូ ជាម្ចាស់ហាង ។ គួរឱ្យដឹងដែរថា ហាងលក់សម្លៀកបំពាក់របស់តារាចម្រៀង ហ្សូណូណមានទីតាំងនៅក្នុងសង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន រាជនាធានីភ្នំពេញ។
ងាកមកតារាចម្រៀង ហ្សូណូ ឯណេះវិញមិនបានបង្ហោះសារឬរៀបរាប់អ្វីនៅក្នុងគណនីយហ្វេសប៊ុកជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដល់អ្នកគាំទ្ររបស់ខ្លួននោះឡើយ ។ប៉ុន្តែ ហ្វេន ហ្វេន ជាច្រើនបានសម្តែងការធូរចិត្តក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនប៉ះពាល់ដល់អាយុជីវិតនរណាម្នាក់៕