Sponsor

ថ្មីៗនេះកាន់តែមានការចាប់អារម្មណ៍ពីសំណាក់មហាជនក្រោយពីមិត្តភក្តិជិតស្និទ្ធរបស់លោក កៅ សីហា បានទម្លាយជាសាធារណៈពីមូលហេតុដែលអ្នកដឹកនាំរឿងដ៏ល្បីរូបនេះមានបញ្ហារហូតដល់អាយុជីវិតយ៉ាងលឿនបែបនេះដោយសារលោកប្រើផលិតផលដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ។


បើតាមការលើកឡើងពីគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា ឡុង សត្យា ដែលបានអះអាងថាខ្លួនជាមិត្តភក្តិជាមួយលោក កៅ សីហា រយៈពេល ២៥ឆ្នាំនោះបានរៀបរាប់យ៉ាងសោកស្តាយ ពីមូលហេតុខ្លះៗដែលបណ្តាលឱ្យលោក កៅ សីហា ឆាប់មានគ្រោះថ្នាក់ដល់អាយុជីវិតថា «អាញ់ប្រាប់ហើយផលិតសម្រក់គីឡូកុំប្រើថ្នាំលើសឈាមលេបអោយទៀងទាត់ តែវាលួចលាក់លេបថ្នាំសម្រករហូតខ្ញុំសោកស្តាយណាស់សម្លាញ់ ២៥ ឆ្នាំហើយ ស្តាយណាស់ធនធានមនុស្យសំរាប់សង្គមជាតិ អាញ់នឹកឯង ឯងថាសូមជួបអាញ់និយាយការងារទៅបារាំងម្តងទៀត នឹកមិត្ត»។

ការលើកឡើងរបស់គណនីយ ឡុង សត្យា បានធ្វើឱ្យមិត្តភក្តិជាអ្នកលេងហ្វេសប៊ុកមានការចាប់អារម្មណ៍និងសោកស្តាយជាខ្លាំង។ ម្នាក់ៗបានត្រឹមតែចូលរួមរំលែកទុក្ខចំពោះការចាកចេញរបស់លោក កៅ សីហា យ៉ាងលឿនបែបនេះ ។

ពេលនេះសពរបស់លោក កៅ សីហា ក៏កំពុងរៀបចំពិធីធ្វើបុណ្យទៅតាមព្រះពុទ្ធសាសនានៅគេហដ្ឋានរបស់លោកផ្ទាល់ដែលស្ថិតនៅបុរីសម្បត្តិមានហេងដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើនដោយក្នុងនោះគេក៏បានឃើញវត្តមានលោកជំទាវ ហ៊ុន ស៊ីណាត ចូលរួមនៅក្នុងពិធីនេះផងដែរ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor