Sponsor

ប៉ុន្មានថ្ងៃចុងក្រោយនេះមានការចែករំលែកពាសពេញបណ្តាញសង្គមរឿងភាគ«កូនប្រសារស្រី»ដែលធ្លាប់ល្បីកាលពីជិត ២០ឆ្នាំមុន ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្រោយបានឃើញរឿងភាគទូរទស្សន៍មួយនេះផ្ទុះឡើងវិញ សុភ័ក្រ្ត កុសុម៉ា ដែលត្រៀមនឹងបញ្ចប់ភាពនៅលីវបានលើកឡើងយ៉ាងខ្លីបែបនេះដែលធ្វើឱ្យហ្វេន ហ្វេន បញ្ចេញមតិព្រាត។ 
ថ្មីៗនេះរឿង«កូនប្រសារស្រី» ដែលជាស្នាដៃនិពន្ធដោយលោកស្រី ពាន់ ភួងបុប្ជា និងសម្តែងដោយ នី មុល្លីកា នោះបានផ្ទុះល្បីសារជាថ្មីពោលមានការស៊ែរចែករំលែកជាច្រើននៅក្នុងបណ្តាញសង្គម ។ ម្នាក់ៗបានបង្ហាញការអាណិតអាសូរដល់តួឯកស្រី ដែលទទួលរងការធ្វើបាបពីសំណាក់ម្តាយក្មេក និងបងថ្លៃ ហើយអ្នកទស្សនាខ្លះទៀតក៏បានបង្ហាញពីការគ្រឺតក្នាញ់ដល់ម្តាយក្មេករបស់  នី មុល្លីកា នៅក្នុងសាច់រឿងនោះទៀតផង ។

 អ្វីដែលចាប់អារម្មណ៍ដោយឃើញរឿងនេះផ្ទុះឡើងវិញ ពិធីការិនីសម្បុរស្រអែមស្រស់ សុភ័ក្រ្ត កុសុម៉ា ដែលត្រៀមនឹងបញ្ចប់ភាពនៅលីវនៅក្នុងថ្ងៃទី ០៩ ខាងមុខនេះបានបង្ហោះសារបែបលេងសើចថា «ជិតការផង មកបែករឿងកូនប្រសារស្រីមើលហើយចង់គ្រុន»។
សាររបស់ពិធីការិនីរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិជាហូរហែដោយអ្នកខ្លះលើកឡើងបែបលេងសើចថា «កុំភ័យបង បើចឹងមែនថតតែវីដេអូមក ហ្វេន ចាត់ការអោយ» «ចែធ្វើកូនប្រសារ២០២៤ទៅ» « ទ្រាំបងទ្រាំកុំគិតច្រើនខ្ញុំជឿបងធ្វើបាន» «ធ្វើចិត្តបណ្ដើរៗទៅបង» ។ 

តែក៏មានអ្នកខ្លះបានខមិនថា «ប៉ិនហ្មងហើយបង កុសុម៉ា កូនប្រសារដូចបងកុសុម៉ា ដឹងតែរង្គើរផ្អើលឋានទាំង៣ហ្មងហើយ»។ ក្នុងនោះដែរ សុភ័ក្រ្ត កុសុម៉ា ក៏បានឆ្លើយតបថា«សំណាងណាស់ម្តាយក្មេកខ្ញុំស្លូត»។ទោះបីជាយ៉ាងណាទាំងនេះគ្រាន់តែជាការនិយាយលេងសើចរវាង សុភ័ក្រ្ត កុសុម៉ា និងអ្នកគាំទ្ររបស់ខ្លួនជាលក្ខណៈលេងសើចតែប៉ុណ្ណោះ ព្រោះដូចដឹងស្រាប់ហើយថាទម្រាំសម្រេចចិត្តរៀបការពិធីការិនី រូបនេះបានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជា ៨ឆ្នាំឯណោះ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor