Sponsor

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍ក្រោយបានឃើញកូនប្រុសរបស់អតីតតារាកំប្លែងពីររូបដែលធ្លាប់មានឈ្មោះបោះសំឡេងនៅក្នុងអាជីពកំប្លែងបានចាប់ដៃគ្នាសម្តែងដើម្បីស្នងឪពុក។ បើទោះទើបចាប់ផ្តើមក្តី តែអ្នកគាំទ្រជាច្រើនបានបង្ហាញការពេញចិត្តពីព្រោះពួកគេទាំងពីរពិតជាមានទេពកោសល្យកំប្លែងពីកំណើតតែម្តង ។ 
 

ថ្មីៗនេះ នាយវ៉ាំងដេត ដែលត្រូវគេស្គាល់ថាជាកូនប្រុសរបស់អតីតតារាកំប្លែង នាយវ៉ាំងឌឺ បានដើរតាមគន្លងរបស់ឪពុកក្រោយពីមានការជួយជ្រោមជ្រែងពីសំណាក់ នាយព្រែក ។ នាយវ៉ាំងដេត ដែលមានស្ទីលកំប្លែងនិយាយជាសំនៀងភាសាវៀតណាមដូចឪពុកខ្លួននោះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនដែលធ្លាប់គាំទ្រ នាយវ៉ាំងឌឺ ជាឪពុកហើយពេលនេះ នាយវ៉ាំងដេត ក៏មានឱកាសបានចូលរួមសម្តែងនៅក្នុងក្រុមកំប្លែង នាយព្រែក និងពូណុយ ជាដើម ។ ក្នុងនោះ នាយវ៉ាំងដេត បានបញ្ជាក់ថា នាយអាចទទួលសម្តែងបានគ្រប់ក្រុមមិនបានផ្តាច់មុខឱ្យក្រុមកំប្លែងណាមួយឡើយ ។ 
ក្រៅពី នាយវ៉ាំងដេត ថ្មីៗនេះមហាជនបានចាប់អារម្មណ៍ទៅលើ នាយខ្ចៅ ដែលត្រូវគេស្គាល់ថាជាកូនប្រុសរបស់តារាកំប្លែង នាយខ្ជឹប ដែលធ្លាប់ជាតារាកំប្លែងជើងចាស់ដែលមានប្រជាប្រិយភាពនៅក្នុងក្រុម នាយក្រឹម ។  ខណៈឪពុករបស់ខ្លួនមិនសូវមានសកម្មភាពសិល្បៈនោះពេលនេះ នាយខ្ចៅ បានងាកមកសម្តែងរួមគ្នាជាមួយ នាយវ៉ាំងដឺ នៅក្នុងការសម្តែងកំប្លែង។ មិនថាសម្តីឬ មុខមាត់ នាយខ្ចៅ មានស្ទីលសម្តែងមិនចាញ់ឪពុកប៉ុន្មានឡើយ ។

 មានការលើកឡើងពីសំណាក់អ្នកលេងហ្វេសប៊ុកថាបើតាមសមត្ថភាពកំប្លែង នាយខ្ចៅ អាចនឹងមានឈ្មោះបោះសំឡេងបើមានជួយជ្រោមជ្រែង ពីរៀមច្បងបន្ថែម ។តាមពិត នាយខ្ចៅ កូនប្រុស នាយខ្ជឹប បានចាប់អាជីពកំប្លែងមួយរយៈហើយគ្រាន់តែមិនទាន់មានប្រជាប្រិយភាពដូចឪពុក ។ ក្រៅពីកំប្លែង នាយក៏ជាអ្នកច្រៀងកាត់សក់ផងដែរ។ អ្វីដែលកត់សម្គាល់បន្ទាប់ពីលេចមុខនៅក្នុងការសម្តែងរួមគ្នារវាងកូនប្រុសអតីតតារាកំប្លែងទាំងពីរមហាជនជាច្រើនសុទ្ធតែនិយាយថាអ្នកទាំងពីរមានសមត្ថភាពមិនចាញ់ឪពុករបស់ខ្លួននោះទេ ហើយរំពឹងថាទៅថ្ងៃក្រោយនឹងមានកេរ្តិ៍ឈ្មោះនៅក្នុងអាជីពកំប្លែងស្នងតំណែងឪពុករបស់ពួកគេ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor