Sponsor

ក្រោយ រឿងភាគទូរទស្សន៍ដែលល្បីជិត ២០ឆ្នាំមុនរឿង «កូនប្រសារស្រី»ផ្ទុះល្បីនឹងមានការស៊ែរចែករំលែកពេញបណ្តាញសង្គមដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការអាណិតដល់តួស្រីនៅក្នុងសាច់រឿងនេះជាខ្លាំង ។ ប៉ុន្តែអ្វីដែលកត់សម្គាល់ថ្មីៗនេះស្រាប់តែគណនីយហ្វេសប៊ុកមួយបានទម្លាយថានេះជារឿងពិតរបស់អគ្គនាយិការក្រុមហ៊ុនល្បីឈ្មោះមួយ។
 

គួរឱ្យដឹងថាដែរថារឿងភាគទូរទស្សន៍ដែលមានចំណងជើងថា «កូនប្រសារស្រី» បានធ្វើឱ្យអ្នកទស្សនាជាច្រើនមានការអាណិតអាសូរដល់តួស្រីដែលត្រូវទទួលរងការធ្វើបាបពីសំណាក់ម្តាយក្មេក និងសាច់ថ្លៃរបស់ខ្លួន តែទីបំផុតតួស្រីដែលជានារីរឹងមាំនោះបានប្រឹងប្រែងតស៊ូរកស៊ីរហូតមានជីវិតជោគជ័យនឹងក្លាយជាម្ចាស់ក្រុមហ៊ុនមួយ។រឿងភាគនេះជាស្នាដៃនិពន្ធនិងដឹកនាំដោយលោកស្រី ពាន់ ភួងបុប្ជា ដែលអ្នកទស្សនាជាច្រើនសុទ្ធតែយល់ថាការតាក់តែងរបស់អ្នកនិពន្ធដែលធ្វើយ៉ាងណាឱ្យសាច់រឿងមានភាពទាក់ទាញគ្រប់រស់ជាតិមិនថាកម្សត់ សប្បាយរីករាយឱ្យដូចឆាកជីវិតពិតនិងតថភាពនៅក្នុងសង្គមនាពេលនោះពិតៗ ។ 


ប៉ុន្តែយ៉ាងណាគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា «Sweetie Berry» បានលើកឡើងថាជាសាច់រឿងពិតរបស់អគ្គនាយិការក្រុមហ៊ុនល្បីឈ្មោះមួយ។
គណនីយរូបនោះបានបង្ហោះសារដែលមានអត្ថន័យថា«ម្នាក់ម្នាក់ សុទ្ធតែ បើដូរតួរកូនប្រសារស្រីជាខ្លួនចេះចុះ ណែរឿងនឹងជាជីវិតពិតរបស់លោកស្រីអគ្គនាយិការ ក្រុមហ៊ុន Attwoodហា៎ ហើយ who r ពួក you? រឿងគេលេងអោយមើល មើលទៅ ហើយគិតទៅ មានអីយកជាមេរៀន បានយកទៅ។ 

មេចទៅជាចេញ ចេះចុះ ហើយអ្នកខ្លះយកមកtroll ទៅជា ជេរប្រចោរ វាយតបលួចឆក់ប្លន់នុះវិញហើយអ្នកខ្លះ យកមកថត ធ្វើទង្វើមិនគប្បី អសុរោះពេញនឹង។ ពេលខ្លះការទ្រាំរបស់គេមិនមែនដោយសារគេល្ងង់ ការមិនតបតររបស់គេមិនមែនគេខ្លាច»។ទោះជាមានការលើកឡើងបែបនេះជាសាធារណៈក្តី តែគេមិនច្បាស់ថាតើជារឿងពិតរបស់លោកស្រីអគ្គនាយិការក្រុមហ៊ុនល្បីឈ្មោះរូបនោះឬបែបណាឡើយ។ ប្រសិនបើជារឿងពិតមានតែការស្ញប់ស្ញែងនឹងយកគម្រូតាមសម្រាប់យុវវ័យនាពេលបច្ចុប្បន្ន។ សព្វថ្ងៃស្ថាបនិក និងជាប្រធានក្រុមហ៊ុន Attwood នោះក៏មានងារជាឧកញ៉ាផងដែរ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor