បើគិតមកដល់ពេលនេះតារាសម្តែង គង់ ចាន់ស្រីមុំ និងស្វាមី គឹម សីហា រៀបការបានប្រមាណជាង៨ឆ្នាំហើយក៏ត្រូវមហាជនចាត់ទុកថាជាប្តីប្រពន្ធគំរូនៅក្នុងចំណោមប្តីប្រពន្ធតារាជាច្រើន ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះតារាស្រីហាយសូររូបនេះបានបញ្ជាក់ថារហូតមកដល់ពេលនេះអ្នកនាងនៅតែឮពាក្យថា រៀបការបាំងមុខស្វាមីស្រឡាញ់ប្រុសហើយនាងទៅយកបុរសអ្នកមានជំនួសបើមិនដូនេះមិនមែនមានជីវភាពហ៊ឺហាបែបនេះឡើយ ។
ជឿជាក់ថាអ្នកគាំទ្រមិនតិចទេដែលចង់បានជីវិតដូច គង់ ចាន់ស្រីមុំ ព្រោះមិនត្រឹមរស់នៅក្នុងជីវិតឡូយឆាយប៉ុណ្ណោះទេ ថែមទាំងជាមនុស្សស្រីដែលមានសំណាងបានទទួលក្តីស្រឡាញ់ពីសំណាក់ស្វាមីដូចព្រះនាងថែមទៀត ។ 

អ្វីដែលគួរឱ្យកតសម្គាល់បើតាមការរៀបរាប់របស់តារាស្រីរូបនេះនៅក្នុងកម្មវិធី«ស និងខ្មៅ»របស់ពិធីការិនី ពេជ្រ សេរីរ័ត្ន បានឱ្យដឹងថារហូតមកដល់បច្ចុប្បន្នអ្នកនាងនៅតែឮពាក្យថាខ្លួនជាមួយស្វាមី គឹម សីហា មិនមែនជាប្តីប្រពន្ធពិតប្រាកដហើយកូនស្រីក៏មិនមែនជារបស់ខ្លួនដែរ ព្រោះស្វាមីជា មនុស្សស្រឡាញ់ប្រុស ។ពោលរៀបការបាំងមុខដើម្បីយកបុរសអ្នកមានដូច្នេះទើបបានជាមានបានលឿនបែបនេះ ។ 
គង់ ចាន់ស្រីមុំ បានប្រាប់ថានាងធ្លាប់ឮពាក្យនេះតាំងពីនៅជាសង្សារនិងគ្នារហូតមកដល់សព្វថ្ងៃនៅតែឮដដែល តែសម្រាប់នាង និងស្វាមីហាក់មិនខ្វល់ជាមួយនឹងពាក្យសម្តីទាំងនេះទេពេលខ្លះអស់សំណើចទាំងហួសចិត្តថែមទៀត។« ខ្ញុំជាមនុស្សដែលខ្វល់ពីខ្លួនឯង និងក្រុមគ្រួសារច្រើនជាងហើយមូលហេតុដែលមិនខ្វល់មិនខឹងដោយសារពាក្យសម្តីទាំងនេះមិនមែនជាការពិត។ធម្មតាប្រសិនបើយើងសស្អាតមិនចាំបាច់ប្រឹងស្រែកប្រាប់គេទេ។  យូរ ឬឆាប់គេគង់តែដឹង »នេះជាការលើកឡើងរបស់ គង់ ចាន់ស្រីមុំ ។ 
ជារឿយៗ គង់ ចាន់ស្រីមុំ និងក្រុមគ្រួសារតូចតែងចែករំលែករូបភាពឯកជនរបស់ខ្លួនជាមួយនឹងការប្រើប្រាស់ជីវិតហាយសូរតាមរយៈការទិញសម្ភារៈ ម៉ាកល្បីៗរួមនឹងការដើរកម្សាន្តតាមតំបន់រមណីយដ្ឋានជាច្រើនមិនថាក្នុងឬក្រៅប្រទេសនោះទេ ។

 សម្រាប់ការបង្ហាញរបស់ គង់ ចាន់ស្រីមុំ ក៏ត្រូវបានអ្នកគាំទ្រមួយចំនួនបានបង្ហាញការពេញចិត្តនិងលាន់មាត់សរសើរពីសំណាងនិងភាពជោគជ័យរបស់នាង តែក៏មានមួយចំនួនបានលើកឡើងថាជាការអួតសម្ញែងទៅវិញ ។ ជុំវិញរឿងនេះ គង់ ចាន់ស្រីមុំ បាននិយាយថាមូលហេតុដែលនាងតែងបង្ហាញពីជីវិតរបស់ខ្លួនបែបនេះដោយសារគោលបំណងចង់ផ្តល់កម្លាំងចិត្តដល់មហាជនជាអ្នកគាំទ្រ ។ តួយ៉ាងកាលពីក្មេងនាងក៏ធ្លាប់មានក្តីស្រមៃចង់មានជីវិតដូចតារាស្រីម្នាក់ហើយពេលនេះអ្នកនាងក៏អាចធ្វើបានដូនេះអ្នកនាងសង្ឈឺមថាបងប្អូនដទៃក៏អាចនឹងដាក់គោលដៅដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន ។មួយវិញទៀត គង់ ចាន់ស្រីមុំ ក៏ ចង់បង្ហាញអ្វីដែលជាគំរូល្អដល់សង្គម ។ អ្វីដែលចាប់អារម្មណ៍មួយរយៈចុងក្រោយនេះដោយសារតែទីផ្សារសិល្បៈបច្ចុប្បន្នមិនមានតម្រូវការខ្ពស់ មិនថាភាពយន្ត និងសកម្មភាពសិល្បៈផ្សេងទៀតធ្វើ ទើប គង់ ចាន់ស្រីមុំ ងាកមកពង្រីកមុខជំនួញជាបន្តបន្ទាប់៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor