ធ្មេចបើកៗតារាសម្តែងសម្បុរស្រអែមស្រស់ សារាយ សក្ខណា បានសម្រាលកូនដោយសុវត្ថិភាពនៅក្នុងស្រុកខ្មែរដោយមិនបានទៅសម្រាលនៅសហរដ្ឋអាមេរិកដូចកូនទីមួយនិងទីពីរនោះទេ ។ ពេលនេះទាំងអ្នកម្តាយនិងកូនប្រុសក៏មានសុខភាពល្អដោយនាងបានសម្រាលនៅក្នុងមន្ទីរពេទ្យឯកជនល្បីមួយ។

ខុសប្លែកពីតារានានាដែលចង់ទៅសម្រាលកូននៅក្រៅប្រទេសដោយចំណាយអស់ទឹកប្រាក់ជាច្រើន តែសម្រាប់ សារាយ សក្ខណា បើទោះជាមានលទ្ធភាពនៅក្នុងការចេញទៅសម្រាលកូនទៅសហរដ្ឋអាមេរិកក្តី តែតារារូបនេះសម្រេចចិត្តសម្រាលនៅក្នុងស្រុកទៅវិញ។ យ៉ាងណាមិញកាលពីថ្ងៃទី១ ខែ១១ ឆ្នាំ២០២៤ ម្សិលមិញនេះ សារាយ សក្ខណា បានសម្រាលកូនប្រុសទីបីដោយសុវត្ថិភាពដោយនាង និងស្វាមីបានដាក់ឈ្មោះថា កែវ​ សុវណ្ណណាបុត្រ ហៅ Chandrik។


សម្រាប់ការសម្រាលកូនទីបីនេះរបស់ សារាយ សក្ខណា ទទួលបានការលើកទឹកចិត្តនិងសួរសុខទុក្ខពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើនខុសពីការសម្រាលកូនទាំងពីរកន្លងមកនៅទឹកដីអាមេរិក ។ នេះជាមូលហេតុសំខាន់ដែលតារាសម្តែងដ៏មានប្រជាប្រិយភាពរូបនេះសម្រេចចិត្តសម្រាលកូននៅស្រុកខ្មែរនេះតែម្តង ហើយក៏មិនមានអ្វីជាបញ្ហានោះទេកូនប្រុសរបស់នាងក៏ទទួលបានសញ្ជាតិអាមេរិកជាស្វ័យប្រវត្តិផងដែរ ។

គេមិនទាន់ដឹងថាតើ សារាយ សក្ខណា និងត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកនៅពេលណាច្បាស់លាស់នោះឡើយ ។ដោយសារសព្វថ្ងៃនាងនិងស្វាមីមានមុខជំនួញធំៗមួយចំនួននៅក្នុងស្រុកដែលកំពុងដំណើរការរលូន ។ មិនតែប៉ុណ្ណោះសូម្បីកូនប្រុសស្រីទាំងពីរក៏បានរៀនសាលានៅទីនេះផងដែរ ។អ្វីដែលចាប់អារម្មណ៍ ដ្បិតមានកូនដល់ទៅបីនាក់ក្តី តែ សារាយ សក្ខណា មិនបានបណ្ដោយខ្លួនឲ្យឡើង​គី​ឡូ​ជ្រុល ឬបែកសាច់ ដូចតារាមួយចំនួនទៀតដែលមានប្ដីនិងកូននោះទេដោយសារតែបែបនេះទើបធ្វើឲ្យផលិតករ​ភាព​យន្ដជាច្រើនពិបាកមើលរំលងពីសមត្ថភាពនិង ទេពកោសល្យរបស់ សារាយ សក្ខណា ។

 បើតាមប្រភពអ្នកសិល្បៈដែលជិតដិត សារាយ សក្ខណា បាននិយាយថា សារាយ សក្ខណា នឹងរស់នៅស្រុកខ្មែរយូរដោយសារនាងមានការឱកាសអាចកើបប្រាក់បានពីអាជីពសិល្បៈហើយក៏អាចមើលការខុសត្រូវនូវក្នុងមុខជំនួញបានខុសពីការប្រើជីវិតរស់នៅសហរដ្ឋអាមេរិក ៕

v

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor