Sponsor

ក្រោយពីបានឃើញតារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត បានលើកយកបទចម្រៀងរបស់ខ្លួនដែលកំពុងផ្ទុះល្បី «សង្រ្កាន្តស្គាល់ស្នេហ៍» បកស្រាយបែបកំប្លែងៗនៅក្នុងរឿងខ្លីរបស់ នាយព្រែក ស្រាប់តែតារារ៉េប វណ្ណដា បានបង្ហើបពីបំណងរបស់ខ្លួនជាមួយតារាចម្រៀងជើងចាស់រូបនេះភ្លាមៗក្រោយពីលោកបានស៊ែររឿងកំប្លែងដែលសម្តែងដោយលោក ណូយ វ៉ាន់ណេត ។

ជឿជាក់ថាអ្នកលេងហ្វេសប៊ុកប្រាកដជាបានដឹងហើយថាតារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត បានលេចមុខនៅក្នុងការសម្តែងកំប្លែងជាមួយ នាយព្រែក ជាលើកដំបូងដោយក្នុងនោះលោកបានបកស្រាយបទចម្រៀងរបស់ វណ្ណដា  «សង្រ្កាន្តស្គាល់ស្នេហ៍» ច្រៀងបែបកំប្លែងដាក់ យាយយ៉យ បានយ៉ាងពិរោះ ។ 

គ្រាន់តែឃើញតារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត បកស្រាយបទរបស់ខ្លួននោះតារារ៉េប វណ្ណដា បានបង្ហោះសារបង្ហាញពីអារម្មណ៍ចង់សហការជាមួយតារាចម្រៀង ណូយ វ៉ាន់ណេត ដោយលោកបានបង្ហោះខេបសិនខ្លីថា« What if VannDa x ពូ vannet My dream collab»។ការលើកឡើងពីបំណងចង់សហការជាមួយតារាចម្រៀងចាស់វស្សារូបនេះរបស់តារារ៉េប វណ្ណដា បានធ្វើឱ្យអ្នកលេងហ្វេសប៊ុក ជាពិសេសហ្វេន ហ្វេន របស់លោកមានការពេញចិត្តស្តូកតែម្តង ។ សូម្បីតែ នាយព្រែក ក៏បានបង្ហាញការគាំទ្រចំពោះបំណងរបស់តារារ៉េប វណ្ណដា ផងដែរ ។

 

ក្នុងនោះគេបានឃើញអ្នកគាំទ្រជាច្រើនបានបង្ហាញការគាំទ្រនិងចង់ឃើញតារាចម្រៀងខុសជំនាន់ទាំងពីរសហការគ្នាព្រោះដូចដឹងស្រាប់ហើយថាលោក ណូយ វ៉ាន់ណេត គឺជាតារាចម្រៀងជើងចាស់ម្នាក់ដែលធ្លាប់មានឈ្មោះបោះសំលេងនៅក្នុងអាជីពសិល្បៈជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្នបទចម្រៀងរបស់លោកក៏នៅតែពេញនិយមស្តាប់ពីសំណាក់មហាជនគ្រប់ស្រទាប់វ័យហើយប្រសិនបើការសហការជាមួយតារារ៉េប វណ្ណដា ពិតជាលេចជារូបរាងមែន ប្រជាប្រិយភាពរបស់ម្ចាស់បទ«សម្រស់បុប្ជាកំពង់ធំ» នឹងមានទីផ្សារសិល្បៈឡើងវិញ។ ជា មួយគ្នានោះក៏មានអ្នកគាំទ្រមួយចំនួនសរសើរពីទឹកចិត្តរបស់ វណ្ណដា បើទោះការសហការពុំទាន់លេចជារូបរាងក្តី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor