ស្ងាត់ៗតារាសម្តែង ហេង នរៈកក្កដា បានដឹកដៃគូស្នេហ៍ស្រស់សោភាភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរក្រោយពីលោកបានស្វែងយល់ចិត្តថ្លើមគ្នាមួយរយៈ ។ អ្វីដែលកត់សម្គាល់ដោយ សារថ្ងៃពិសេសរបស់ខ្លួនបែរជាអ្នកមានគុណទាំងពីរឃ្លាតឆ្ងាយដោយមិនត្រឡប់នោះបានធ្វើឱ្យតារាប្រុសរូបនេះសម្រក់ទឹកភ្នែកទាំងមិនដឹងខ្លួនដែលធ្វើឱ្យអ្នកដែលចូលរួមនៅក្នុងពិធីរបស់លោកមានការក្តុកក្តួលចិត្តជាខ្លាំង ។

 
នៅក្នុងថ្ងៃទី ១១ នេះគឺជាថ្ងៃពិសេសរបស់លោក ហេង នរៈកក្កដា និងគូស្នេហ៍ដោយមានការចូលរួមសាទរពីសំណាក់មិត្តរួមអាជីពដែលមានដូចជាលោក ថមមី លោក ប៉ែន ភ័ក្រ្តសុធារិទ្ធ ប្រុសខួច កីឡាករ ឈិន ឈឿន និងតារាស្រី ជេស៊ីកា ជាដើម ។ ម្នាក់ៗសុទ្ធតែបង្ហាញភាពរីករាយដោយបានឃើញតារាប្រុស ហេង នរៈកក្កដា រកបានដៃគូជីវិតសមប្រកបបែបនេះ ។ បើតាមការលើកឡើងរបស់គូដណ្តឹងលោក ហេង នរៈកក្កដា បានលើកឡើងថាពិធីភ្ជាប់ពាក្យរបស់ខ្លួនធ្វើឡើងដោយតក់ក្រហល់ដែលសូម្បីតែនាងខ្លួនឯងផ្ទាល់ក៏រៀបចំសឹងមិនទាន់ ។ បើទោះពិធីភ្ជាប់ពាក្យរបស់តារាប្រុសរូបនេះហាក់មិនសូវមានភាពអធិកអធមក្តី តែបើក្រឡេកមើលទឹកប្រាក់ថៃ្លបណ្ណាការមានចំនួនច្រើនគួរសមបូករួមជាមួយគ្រឿងពេជ្រយ៉ាងចែងចាំងផងដែរ ។ 
 

អ្វីដែលគួរឱ្យចាប់អារម្មណ៍ដោយសារថ្ងៃពិសេសពោលនៅក្នុងពិធីសែនចងដៃរបស់ខ្លួនបែរជាមិនមានវត្តមានអ្នកមានគុណទាំងទ្វេរនោះបានធ្វើឱ្យលោក ហេង នរៈកក្កដា ស្រក់ទឹកភ្នែកអាណិតខ្លួនផងដែរ ។ ក្នុងនោះតារាប្រុសរូបនេះបានភ្ជាប់សារថា «បើពេលនេះមានប៉ាមានម៉ាក់ បានមើលឃើញកូនជោគជ័យដូចពេលនេះ មិនដឹងជាកូនរីករាយបែបណានោះទេ»។ មុនភ្ជាប់ពាក្យមួយថ្ងៃលោក ហេង នរៈកក្កដា បានបង្ហោះរូបភាពអនុស្សាវរីយ៍ជាមួយគូដណ្តឹងរបស់ខ្លួនព្រមទាំងរៀបរាប់ថា «ពីមនុស្សមិនដែលស្គាល់គ្នាក្លាយទៅជាមនុស្សស្គាល់គ្នា ពីមនុស្សដែលស្គាល់គ្នា ក្លាយទៅជាមនុស្សដែលស្និតស្នាលនិងគ្នា ពីមនុស្សដែលស្និទ្ធស្នាលនិងគ្នាក្លាយទៅជាសង្សារនិងគ្នាប្រែពីពាក្យថាសង្សារ ទៅជាគូរជីវិត អរគុណដែលដើរចូលក្នុងជីវិតរបស់បង 11.11.2024»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor